UN និយាយថា មួយភាគបួននៃប្រជាជនតំបន់ហ្កាហ្សា បានឈានមួយជំហានចេញពីគ្រោះទុរ្ភិក្ស

2024/02/28 08:08:50 pm        64

ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោក Robert Wood បាន និយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខថា សហរដ្ឋអាមេរិក បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនគឺប្រទេសអ៊ីស្រាអែល ឲ្យបើកចំហព្រំដែនឆ្លងកាត់ សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា និងដើម្បីជួយសម្រួលដល់ការបើកច្រកឆ្លងកាត់បន្ថែមទៀត។

លោកបាននិយាយថា «និយាយឲ្យសាមញ្ញ អ៊ីស្រាអែល ត្រូវតែធ្វើឲ្យបានច្រើនជាងនេះ។ យើងបន្តអំពាវនាវដល់អ៊ីស្រាអែល ធ្វើឱ្យប្រសើរឡើងនូវការខ្វែងគំនិតគ្នា ដើម្បីធានាបានថា ជំនួយអាចឆ្លងកាត់ដោយសុវត្ថិភាព។ នាយករងប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក(WFP) លោក ខាល់ ស្កៅ (Carl Skau) បាននិយាយទៅកាន់ ក្រុមប្រឹក្សាសន្តិសុខថា កម្មវិធីស្បៀងអាហារពិភពលោក ត្រៀមជាស្រេចដើម្បីពង្រីកប្រតិបត្តិការយ៉ាងឆាប់រហ័ស ប្រសិនបើមានកិច្ចព្រមព្រៀងបទឈប់បាញ់ ។

លោក Skau បាននិយាយថា ប៉ុន្តែក្នុងពេលដំណាលគ្នានេះ ហានិភ័យនៃគ្រោះទុរភិក្ស កំពុងត្រូវបានបញ្ឆេះដោយអសមត្ថភាព ក្នុងការនាំយកការផ្គត់ផ្គង់ស្បៀងអាហារសំខាន់ៗទៅកាន់តំបន់ហ្កាហ្សាក្នុងបរិមាណឲ្យបានគ្រប់គ្រាន់ និងលក្ខខណ្ឌប្រតិបត្តិការស្ទើរតែមិនអាចធ្វើទៅបាន ដោយបុគ្គលិកត្រូវប្រឈមមុខនៅលើដែនដីនោះ។

លោកស្រី ខារ៉ូលីន រ៉ូទ្រីហ្គូស ប៊ឺកេត (Carolyn Rodrigues-Birkett) ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេស ហ្គីយ៉ាន(Guyana) បាននិយាយទៅកាន់ក្រុមប្រឹក្សាដែលមានសមាជិក ១៥ រូបថា «ភាពអត់ឃ្លានជាវិធីសាស្រ្តក្នុងសង្គ្រាម គឺខុសច្បាប់ ហើយប្រទេសហ្គីយ៉ាន ថ្កោលទោសអ្នកទាំងឡាយណា ដែលមានចេតនាប្រើប្រាស់វិធីសាស្ត្រនេះ ជាឧបករណ៍ប្រឆាំងប្រជាជននៅតំបន់ហ្កាហ្សា ។

ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ របស់ប្រទេសអាល់ហ្សេរី លោក អាម៉ា បេនចាម៉ា (Amar Bendjama) បាននិយាយទៅកនា់ក្រុមប្រឹក្សាសន្តិសុខថា យុទ្ធនាការរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា គឺជាការដាក់ទណ្ឌកម្មរួមសម្រាប់ជនស៊ីវិលប៉ាឡេស្ទីន។ ភាពស្ងៀមស្ងាត់របស់យើង បានផ្តល់ការអនុញ្ញាតដើម្បីសម្លាប់ និងបង្អត់អាហារប្រជាជនប៉ាឡេស្ទីន។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm