ចំហេះព្រៃនៅរដ្ឋតិចសាស់ ឆ្លងចូលដល់ រដ្ឋអូក្លាហូម៉ា សហរដ្ឋអាមេរិក

2024/02/28 08:37:59 pm        101

ចំហេះព្រៃ បានឆ្លងកាត់ពីរដ្ឋតិចសាស់ ចូលទៅក្នុងរដ្ឋអូក្លាហូម៉ា សហរដ្ឋអាមេរិក ជាកន្លែងដែលចំហេះព្រៃ បានជំរុញឱ្យមានការជម្លៀសប្រជាជន កាលពីថ្ងៃអង្គារ។ យោងតាមអាជ្ញាធររដ្ឋតិចសាស់ បានឲ្យដឹងថា នៅរដ្ឋតិចសាស់ ចំហេះព្រៃ បានឆាបឆេះលើផ្ទៃដីជាង១០ម៉ឺនហិចតា គិតត្រឹមរសៀលថ្ងៃអង្គារម្សិលមិញ ក្នុងរយៈពេលត្រឹមតែ ២៨ ម៉ោង ចាប់តាំងពីបានឆាបឆេះ កាលពីរសៀលថ្ងៃច័ន្ទ ទី២៦ ខែកុម្ភៈ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កាលពីថ្ងៃអង្គារ អភិបាលរដ្ឋតិចសាស់ លោក ហ្គ្រេក អាបុត(Greg Abbott) បានចេញការប្រកាសគ្រោះមហន្តរាយ សម្រាប់តំបន់ចំនួន៦០តំបន់ ដើម្បីផ្តល់លទ្ធភាពដល់ធនធានសំខាន់ៗ ត្រូវបានដាក់ពង្រាយចំពោះចំហេះព្រៃ ដែលកំពុងឆេះនៅក្នុងរដ្ឋនេះ។

អង្គភាពសេវាអាកាសធាតុជាតិ នៅទីក្រុង Amarillo បានរាយការណ៍កាលពីយប់ថ្ងៃអង្គារថា ការព្រមានអំពីចំហេះព្រៃ និងការជម្លៀសប្រជាជន បានចូលជាធរមាន នៅក្នុងតំបន់ជាច្រើនកន្លែង ហើយកាលពីល្ងាចថ្ងៃអង្គារ សន្ទុះខ្យល់បោកបក់ មុនពេលត្រជាក់ខ្លាំង បានបក់ឆ្លងកាត់នៅទូទាំងប្រទេស ក្នុងសន្ទុះខ្យល់មានល្បឿន ៥០ម៉ាយស៍ ក្នុងមួយម៉ោង ចូលមកក្នុងតំបន់នេះ។

មន្ត្រីព័ត៌មានសាធារណៈរបស់អង្គភាពសេវាព្រៃឈើរដ្ឋតិចសាស់ បានរៀបរាប់អំពីស្ថានភាពដ៏គ្រោះថ្នាក់ និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៅក្នុងការធ្វើបច្ចុប្បន្នភាពទៅកាន់មជ្ឈមណ្ឌលសម្របសម្រួលអន្តរទីភ្នាក់ងារជាតិ។ មនុស្សជាង ៥០លាននាក់ បានប្រឈមមុខចំពោះការគំរាមកំហែងអាកាសធាតុមិនអំណោយផលខ្លាំងកាលពីយប់ថ្ងៃអង្គារ ដោយលាតសន្ធឹងទៅភាគខាងជើង និងភាគខាងកើត ពីរដ្ឋអាកាន់សាស់ (Arkansas) ទៅកាន់រដ្ឋ New England ។ អង្គភាពសេវាកម្មអាកាសធាតុ បាននិយាយថា នៅក្នុងរដ្ឋតិចសាស់ ការជម្លៀសប្រជាជនជាកាតព្វកិច្ច ត្រូវបានអនុវត្តនៅក្នុងទីក្រុងជិត១០ទីក្រុង។

យោងតាមការធ្វើបច្ចុប្បន្នភាពរបស់មជ្ឈមណ្ឌលសម្របសម្រួលបានឲ្យដឹងថាទីក្រុងមួយនៅប្រទេសកាណាដា ត្រូវបានស្នើសុំឱ្យផ្តល់ទីជម្រក ហើយទីភ្នាក់ងារជាច្រើនកំពុងបញ្ជូនសមាជិក ដើម្បីជួយការពាររចនាសម្ព័ន្ធទប់ទល់អណ្តាតភ្លើងកើនឡើង។


អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        246
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        360
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm