ភ្នំពេញ ៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា កម្ពុជាមុននឹងមានថ្ងៃនេះបានឆ្លងកាត់ភាពលំបាកច្រើនរាប់មិនអស់ ស្ទើតែបាត់បង់ប្រទេស និងប្រជាជនត្រូវបានសម្លាប់រង្គាលក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
លោកថ្លែងថា បើគ្មានការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងច្បាស់លាស់របស់ប្រធានគណបក្សប្រជាជាជនកម្ពុជា ក្រោយដឹកនាំនាំដោយអគ្គម្គុទេសឯកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះទេមកទល់បច្ចប្បន្នកម្ពុជាអាចនឹងបន្តជោគជាំទៅដោយភ្លើងសង្គ្រាមគ្មានថ្ងៃផ្សះផ្សា និងសមាហរណកម្មបាននោះឡើយ។
បើតាមលោក សំណាង សករាជតេជោគឺជាតឹកតាងមួយសម្រាប់កូនខ្មែរគ្រប់ជំនាន់ចងចាំមិនអាចបំភ្លេច។ លោកបានសម្តែងការដឹងគុណចំពោះគុណូបការៈដ៏ថ្លៃថ្លា និងការលះបង់ដ៏មហាធំធេងរបស់សម្តេចតេជោ ចំពោះស្នាដៃដ៏ឧដុង្គឧត្តម ជាច្រើនឥតគណនាបាន ពិសេស ការលះបង់ទាំងកម្លាំងកាយចិត្ត ប្រកបដោយគតិបណ្ឌិត ដើម្បីប្តូរយកនូវសន្តិភាព សិទ្ធរស់រានមានជីវិត និងការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល។
ស្តែងចេញតាមរយៈការការបោះឆ្នោតនីតិកាលទី៦ ឆ្នាំ២០២៣កន្លងទៅ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នេះ ជាពិសេសគណបក្សប្រជាជនកម្ពុជាដែលទទួលបានលទ្ធផលសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ បញ្ជាក់ថា ប្រជាជនគ្រប់មជ្ឈដ្ឋាន មានជំនឿ ជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោកថ្លែងថា តាមរយៈយុទ្ធយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលជាគន្លឹះដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស អភិវឌ្ឍធនធានសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ដើម្បីបន្តធានាបាននូវសមិទ្ធផលនានា និងធានាបាននូវសុខ សន្តិភាព របស់កម្ពុជាជានិរន្តរ។
លោក ហេង សំណាង ក៏ដូចជា ក្រុមយុវជនសង្គមស៊ីវិលទាំងអស់ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការ សមាគម ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីទទួលបាននូវឱកាសអភិវឌ្ឍសង្គមជាតិរួមគ្នា៕ ដោយ ៖ ដារា



