មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាបុរសម្នាក់ដែលត្រូវបានគេជឿជាក់ថា ជាពលរដ្ឋអាមេរិកស្ថិតក្នុងចំណោមមនុស្ស ៦ នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសហៃទីពាក់ព័ន្ធនឹងការធ្វើឃាតប្រធានាធិបតី Jovenel Moise ។
នគរបាលនិយាយថា យ៉ាងហោចណាស់មានមនុស្ស ២៨ នាក់បានចូលរួមគម្រងការធ្វើឃាតប្រធានាធិបតី Jovenel Moise ដោយបន្ថែមថា ២៦ នាក់ក្នុងចំណោមពួកគេជាជនជាតិកូឡុំប៊ី និង ២ នាក់ជាជនជាតិអាមេរិកដើមកំណើតហៃទី។
រដ្ឋមន្រ្តីក្រសួងរៀបចំការបោះឆ្នោតលោក Mathias Pierre បានប្រាប់សារព័ត៌មាន CNN ថាបុរសដែលរូបគេបានបញ្ជាក់អត្តសញ្ញាណមានឈ្មោះថា James Solages គឺជា“ សមាជិកក្រុម” ដែលជាប់ទាក់ទងនឹងការវាយប្រហារកាលពីថ្ងៃពុធ។
នៅពេលត្រូវបានសួរដោយទូរទស្សន៍ CNN ថាតើជនសង្ស័យជាពលរដ្ឋអាមេរិក ឬយ៉ាងណា លោក Pierre បាននិយាយថា "រហូតមកដល់ពេលនេះ គឺយើងទទួលបានតែព័ត៌មានប៉ុណ្ណឹងទេ ។
លោកនាយករដ្ឋមន្រ្តីស្តីទី Claude Joseph បាននិយាយថាជនជាតិកូឡុំប៊ី ៦ នាក់និងជនជាតិហៃទី ២ នាក់បានជាប់ពាក់ព័ន្ធក្នុងការសម្លាប់នេះ។
លោកJoseph បាននិយាយថាក្រុមអាជ្ញាធរបានចាប់ខ្លួនពួកវាយប្រហារភាគច្រើនដែលពាក់ព័ន្ធនិងបានស្នើសុំឱ្យសាធារណៈជនបន្ត ជួយយើង ហើយ ប្រសិនបើអ្នកឃើញអ្វី និយាយនឹងទៅ ។
នៅសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានី Port-au-Prince ស្នងការនគរបាល ហៃទី បាននិយាយថាមនុស្ស ៦ នាក់កំពុងស្ថិតក្នុងការឃុំឃាំង។ លោកបាននិយាយថាអាជ្ញាធរហៃទីបានចាប់អ្នកដែលបានប្រព្រឹត្តិការវាយប្រហារហើយឥឡូវនេះកំពុងស្វែងរកមេក្លោងនៅពីក្រោយការធ្វើឃាតនេះ៕
អត្ថបទ៖ សុខមាន

