G20 នឹងលើកឡើងពី «ជម្លោះ» ក្នុងតំបន់ នៅក្នុងសេចក្តីថ្លែងការណ៍ព្រាងដ៏តឹងតែង

2024/02/28 11:08:18 pm        80

គេរំពឹងថា កិច្ចប្រជុំបណ្ដាមេដឹកនាំហិរញ្ញវត្ថុនៃក្រុមប្រទេសទាំង២០ (G20) នៅប្រទេសប្រេស៊ីល ក្នុងសប្តាហ៍នេះ នឹងត្រឹមតែធ្វើសេចក្តីយោងខ្លីៗប៉ុណ្ណោះ នៅក្នុងសេចក្តីថ្លែងការណ៍បិទរបស់ពួកគេ ពាក់ព័ន្ធនឹងជម្លោះក្នុងតំបន់។ នេះបើយោងតាមទម្រង់សេចក្តីព្រាងដែលសារព័ត៌មាន Reuters បានឃើញ ដោយការសម្រេចបែបនេះ គឺដោយសារមានការខ្វែងគំនិតយ៉ាងខ្លាំង ជុំវិញសង្រ្គាម នៅតំបន់ហ្កាហ្សា និងនៅប្រទេសអ៊ុយក្រែន។

ខណៈដែលប្រទេសម្ចាស់ផ្ទះប្រេស៊ីលប្រែងប្រែងធ្វើយ៉ាងណា ដើម្បីគេចចេញពីជម្លោះភូមិសាស្ត្រនយោបាយ សេចក្តីប្រកាសព្រាងដែលខ្លីជាងបណ្ដាឆ្នាំមុនៗ ក៏បានបង្ហាញផងដែរថា លទ្ធភាពអំណោយផលដល់សេដ្ឋកិច្ចពិភពលោក បានកើនឡើង ប៉ុន្តែភាពមិនច្បាស់លាស់នៅតែមានកម្រិតខ្ពស់ដដែល។

លោកស្រីវេជ្ជបណ្ឌិត Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ផលប៉ះពាល់ជារួមពីសង្គ្រាម តែងតែមានភាពអវិជ្ជមានជានិច្ច ហើយសង្គ្រាមអ៊ីស្រាអែល-ហ្កាហ្សា កំពុងបន្ថែមភាពមិនប្រាកដប្រជា សម្រាប់សេដ្ឋកិច្ចពិភពលោក ក្នុងពេលមានកំណើនយឺតៗ។

ការជួបជុំរបស់រដ្ឋមន្ត្រីការបរទេស កាលពីសប្តាហ៍មុន នៅទីក្រុង Rio de Janeiro បានបង្ហាញឲ្យឃើញពីការបែកបាក់យ៉ាងស៊ីជម្រៅ ជុំវិញការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា។ បន្ទាប់ពីកិច្ចប្រជុំនោះ គេរំពឹងថា មន្ត្រីហិរញ្ញវត្ថុ G20 នឹងទុកបញ្ហាភូមិសាស្ត្រនយោបាយដោយឡែក ហើយផ្តោតលើបញ្ហាសេដ្ឋកិច្ចពិភពលោក នៅពេលដែលពួកគេជួបជុំគ្នានៅទីក្រុង Sao Paulo ក្នុងសប្តាហ៍នេះ។

ចំណែករដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃអង្គារ (ទី២៧ ខែកុម្ភៈ) បានអំពាវនាវដល់សម្ព័ន្ធមិត្តឲ្យធ្វើដំណើរឆ្ពោះទៅមុខជាបន្ទាន់ ក្នុងគោលបំណងធ្វើយ៉ាងណាបញ្ចេញទ្រព្យសម្បត្តិអធិបតេយ្យរុស្ស៊ីដែលត្រូវបានបង្កក ដើម្បីយកទៅជួយអ៊ុយក្រែន ដែលការលើកឡើងនេះជំរុញមានការឆ្លើយតបដោយកំហឹងពីមន្ត្រីរុស្ស៊ី៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm