
ប្រធាននាយកដ្ឋានកិច្ចការជនភៀសខ្លួន និងមាតុភូមិនិវត្តន៍ ខេត្ត Kunduz បាននិយាយថា ក្រុមគ្រួសារជនភៀសខ្លួន ដែលបានវិលត្រឡប់មកវិញជិត១២.០០០គ្រួសារ បានតាំងលំនៅ នៅក្នុងខេត្ត Kunduz ប្រទេសអាហ្វហ្គានីស្ថាន ភាគខាងជើង ក្នុងឆ្នាំកន្លងទៅនេះ។
អតីតជនភៀសខ្លួន ដែលបានវិលត្រឡប់មកពីប្រទេសផ្សេងៗគ្នា ពួកគេភាគច្រើនបានត្រឡប់មកពីប្រទេសប៉ាគីស្ថាន។
អាជ្ញាធរក្នុងស្រុក ក្នុងការសម្របសម្រួលជាមួយ ទីភ្នាក់ងារផ្តល់ជំនួយ បានផ្តល់ជំនួយរួមមាន លុយសុទ្ធ អាហារ និងសម្លៀកបំពាក់ ទៅដល់ជនភៀសខ្លួន២.០០០គ្រួសារ ហើយកិច្ចប្រឹងប្រែង កំពុងធ្វើបន្តដើម្បីផ្តល់ការផ្គត់ផ្គង់បន្ថែមទៀត រួមទាំងដីធ្លីសម្រាប់អ្នកវិលត្រឡប់មកវិញដើម្បីសាងសង់លំនៅឋាន។
ជនភៀសខ្លួនអាហ្វហ្គានីស្ថានជិត១លាននាក់ បានវិលត្រឡប់មកប្រទេសវិញ កាលពីឆ្នាំកន្លងទៅនេះ ដែលពួកគេភាគច្រើនត្រឡប់មកពីប្រទេសប៉ាគីស្ថាន និងប្រទេសអ៊ីរ៉ង់។
រដ្ឋាភិបាល ចាំផ្ទះប្រទេសអាហ្វហ្គានីស្ថាន បានជំរុញទឹកចិត្តជនភៀសខ្លួនអាហ្វហ្គានីស្ថាន ដែលកំពុងរស់នៅបរទេស ឲ្យត្រឡប់មកប្រទេសវិញ និងរួមចំណែកការសាងមាតុភូមិរបស់ពួកគេឡើងវិញ។