កូរ៉េខាងត្បូង៖ រោងចក្រកូរ៉េខាងជើងផលិតសព្វាវុធឲ្យរុស្ស៊ី កំពុងដំណើរការយ៉ាងពេញសមត្ថភាព

2024/02/28 11:39:54 pm        69

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បាននិយាយថា រោងចក្រអាវុធរបស់កូរ៉េខាងជើង «កំពុងដំណើរការយ៉ាងពេញសមត្ថភាព» ដើម្បីផលិតសព្វាវុធ និងគ្រាប់ផ្លោងសម្រាប់រុស្ស៊ី ខណៈដែលសង្រ្គាមដ៏បំផ្លិចបំផ្លាញរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន បានឈានចូលដល់ឆ្នាំទីបីហើយនោះ។

ការប៉ាន់ប្រមាណចុងក្រោយបង្អស់ពីកូរ៉េខាងត្បូងផ្តល់នូវតម្រុយថ្មីៗអំពីតួនាទីដ៏សំខាន់ ប៉ុន្តែតួនាទី សម្ងាត់បំផុត ដែលកូរ៉េខាងជើង កំពុងបំពេញដើម្បីជួយផ្គត់ផ្គង់សង្គ្រាមរបស់ទីក្រុងមូស្គូឡើងវិញ នៅពេលដែលតម្រូវការផ្ទាល់របស់អ៊ុយក្រែនសម្រាប់ការផ្គត់ផ្គង់ផ្នែកយោធាសំខាន់ៗ កំពុងត្រូវបានពន្យារពេលដោយសមាជិកសភាសាធារណៈរដ្ឋភាគច្រើន នៅក្នុងទីក្រុងវ៉ាស៊ីនតោន។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បាននិយាយកាលពីថ្ងៃចន្ទថា សព្វាវុធ និងគ្រឿងយុទ្ធោបករណ៍ដែលរាប់បញ្ចូលទាំងគ្រាប់កាំភ្លើងធំរាប់លានគ្រាប់ កំពុងតែត្រូវបានបញ្ជូនទៅកាន់ប្រទេស   រុស្ស៊ី ជាថ្នូរនឹងការដឹកជញ្ជូនស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗទៀត។

លោកShin បានបញ្ជាក់ថា ចាប់តាំងពីខែសីហាមក ទីក្រុងព្យុងយ៉ាង បានដឹកជញ្ជូនកុងតឺន័រប្រហែល ៦.៧០០ទៅកាន់ប្រទេសរុស្ស៊ី ដែលអាចផ្ទុកបានគ្រាប់កាំភ្លើងធំ ១៥២មីលិម៉ែត្រជាង៣លានគ្រាប់ ឬ គ្រាប់រ៉ុក្កែតធុន១២២មីលិម៉ែត្រជាង៥០០.០០គ្រាប់។

លោក Shin បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយអ្នកយកព័ត៌មានថា ខណៈពេលដែលរោងចក្រសព្វាវុធរបស់កូរ៉េខាងជើង (សម្រាប់ការនាំចេញមិនមែនរុស្ស៊ី)ដំណើរការ ក្នុងសមត្ថភាព៣០ភាគ ដោយសារតែ   កង្វះវត្ថុធាតុដើម និងអគ្គិសនី រោងចក្រផលិតអាវុធ និងកាំភ្លើងធំសម្រាប់ប្រទេសរុស្ស៊ី កំពុងដំណើរការ  យ៉ាងពេញសមត្ថភាព។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        215
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        203
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm