
មានរយៈពេល១០នាទីនៃការស្រែកចោទប្រកាន់ថា ជា«អ្នកបង្កើតអំពើប្រល័យពូជសាសន៍» និងមាន «ឈាមនៅលើដៃរបស់អ្នក»ដែលធ្វើឲ្យសមាជិកសភាអង់គ្លេសម្នាក់ មានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួនជុំវិញការសម្រេចចិត្តក្នុងការបញ្ចេញសំឡេងគាំទ្រដល់អ៊ីស្រាអែលក្នុងសង្គ្រាមជាមួយក្រុមហា ម៉ាស។
ស្ទើរតែប៉ះច្រមុះជាមួយអ្នកចោទប្រកាន់របស់គាត់ មុនពេលដើរចេញ ហើយព្រមានថា គាត់នឹងទូរស័ព្ទទៅនគរបាល សមាជិកគណបក្សការងារដែលជាបក្សប្រឆាំង បាននិយាយថា ឧបទ្ទវហេតុនៅក្នុងទីក្រុងមួយក្នុងមណ្ឌលរបស់ខ្លួន គ្រាន់តែជារឿងចុងក្រោយបង្អស់ ដែលធ្វើឲ្យគាត់ផ្លាស់ប្តូរអាកប្បកិរិយារបស់គាត់ ភ្លាមៗ។
ឥឡូវនេះ គាត់ធ្វើឲ្យប្រាកដថា គាត់អង្គុយជិតមាត់ទ្វារលើរថភ្លើងសាធារណៈ និងកំណត់ការប្រជុំជាមួយសាធារណជន។
សមាជិកសភារូបនេះ បាននិយាយថា៖«លោកមានអារម្មណ៍ថា វាគ្រាន់តែត្រូវការភ្លើងពីនរណាម្នាក់ដែលបង្កភាពច្របូកច្របល់ដល់អ្នកនៅតាមដងផ្លូវ ដើម្បីឈានទៅដល់អំពើហិង្សាជាក់ស្តែងប៉ុណ្ណោះ»។
បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស ដែលបង្កឲ្យមានសង្រ្គាម នៅតំបន់ហ្កា ហ្សា អ្នកនយោបាយអង់គ្លេសជាង ១០នាក់ ដែលនិយាយជាមួយសារព័ត៌មានរ៉យទ័រថា ការរំលោភបំពានដែលសំដៅទៅលើពួកគេ កាន់តែមានភាពតានតឹងកាន់តែខ្លាំងឡើង។ យ៉ាងហោចណាស់មានមនុស្សម្នាក់បានលើកឡើងថា នេះជាកត្តាមួយក្នុងការសម្រេចចិត្ត មិនស្វែងរកអាណត្តិថ្មី នៅក្នុងសភា ក្នុងការបោះឆ្នោតមួយ នៅចុងឆ្នាំនេះ។