
អ្នកស្រី Mao Ning គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅថ្ងៃពុធនេះថា ប្រេសិតពិសេសចិនទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី(សហភាពសេដ្ឋកិច្ចអឺរ៉ុប-ចិន) នឹងបំពេញទស្សនកិច្ចទៅកាន់រុស្ស៊ី ប៉ូឡូញ អ៊ុយក្រែន អាល្លឺម៉ង់ និងបារាំង ចាប់ពីថ្ងៃទី ២ ខែមីនា ខាងមុខនេះតទៅ ។
អ្នកស្រី Mao និយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំងថា លោក Li Hui ដែលជាប្រេសិតពិសេសរបស់រដ្ឋាភិបាលចិនទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី នឹងធ្វើដំណើរសម្រាប់ជុំទី ២នៃកិច្ចប្រជុំការទូត ដើម្បីលើកកម្ពស់ដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន ។
ពេលឆ្លើយនឹងសំនួររបស់ក្រុមអ្នកសារព័ត៌មាន អ្នកស្រី Maoនិយាយថា រឿងបន្ទាន់សំខាន់បំផុតនៅពេលនេះ គឺដើម្បីស្តារសន្តិភាព ។
អ្នកស្រីបន្តថា ចិននឹងបន្តដើរតួពិសេស និងចែករំលែគតិបណ្ឌិតរបស់ចិនចំពោះដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន ។
អ្នកស្រីថា វាមានរយៈពេល ២ឆ្នាំមកហើយ ចាប់តាំងពីការកើនឡើងវិបត្តិគ្មានដំណោះស្រាយនៅអ៊ុយក្រែន ហើយសង្រ្គាមនៅតែអូសបន្លាយពេល ។ ហេតុដូច្នេះហើយ រឿងបន្ទាន់សំខាន់បំផុតនៅពេលនេះ គឺត្រូវតែស្តារសន្តិភាពឲ្យខាងតែបាន ។ កិច្ចពិភាក្សាស្វែងរកសន្តិភាពនាពេលខាងមុខនេះ អាចនឹងចាប់ផ្តើម ដល់ពេលនោះ ការខាតបង់តិចនឹងកើតមាន ។
អ្នកស្រី បញ្ជាក់ទៀតថា ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ ពួកយើងពុំដែលបោះបង់ចោលកិច្ចខិតខំរបស់ពួកយើង ដើម្បីលើកកម្ពស់សន្តិភាពនោះទេ ហើយពួកយើងក៏មិនធ្លាប់ដែលបញ្ឈប់កិច្ចខិតខំរបស់ពួកគេ ដើម្បីលើកកម្ពស់កិច្ចប្រជុំនោះដែរ ៕