កូរ៉េខាងត្បូង៖ លោកនាយករដ្ឋមន្ត្រី Kim Boo-kyum បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូងនឹងបង្កើនការរឹតបន្តឹងទប់ស្កាត់ ការឆ្លងរាលដាលវីរុសកូរ៉ូណាដល់កម្រិតខ្ពស់បំផុតនៅក្នុងរដ្ឋធានីសេអ៊ូល និងតំបន់ជិតខាងមួយចំនួនចាប់ពីថ្ងៃចន្ទ ទី១២ ខែកក្កដាតទៅ។

សេចក្ដីប្រកាសនេះធ្វើឡើង បន្ទាប់ពីកូរ៉េខាងត្បូងរាយការណ៍ការហក់ឡើងខ្ពស់បំផុត នៃករណីឆ្លងថ្មីវីរុស COVID-19 ប្រចាំថ្ងៃ ហើយមន្ត្រីជាន់ខ្ពស់សុខាភិបាលបានព្រមានថា ចំនួនករណីឆ្លងអាចនឹងកើនឡើងខ្ពស់ជិត ២ដងនៅដំណាច់ខែកក្កដានេះ។ ក្រោមវិធានការទប់ស្កាត់ថ្មី ប្រជាពលរដ្ឋត្រូវបានណែនាំឲ្យស្នាក់នៅក្នុងផ្ទះឲ្យបានច្រើនតាមលទ្ធភាព សាលារៀនទាំងអស់ត្រូវបិទ ការជួបជុំសាធារណៈត្រូវបានរឹតត្បិតត្រឹមមនុស្ស ២នាក់បន្ទាប់ពីម៉ោង ៦ព្រឹក និងការប្រមូលផ្ដុំ ឬព្រឹត្តិការណ៍នានាត្រូវបានហាមឃាត់។
ក្លឹបរាត្រី និងបារកម្សាន្តនានានឹងត្រូវបិទ ខណៈដែលភោជនីយដ្ឋាន និងហាងកាហ្វេនឹងត្រូវកំណត់ចំនួនកន្លែងអង្គុយ ហើយបើកឲ្យត្រឹមតែវិចខ្ចប់ប៉ុណ្ណោះបន្ទាប់ពីម៉ោង ១០យប់តទៅ។ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងសុបចំនួន ១៦៤,០២៨នាក់ និងស្លាប់ចំនួន ២,០៣៤នាក់៕
អត្ថបទ៖ សុខមាន