
វិទ្យាស្ថានដើម្បីសិក្សាអំពីសង្គ្រាម ជឿជាក់ថា កងទ័ពរុស្ស៊ី បានទទួលការផ្តួចផ្តើមគំនិតក្នុងកិច្ចប្រតិបត្តិការប្រយុទ្ធទាំងស្រុង ហើយនឹងអាចធ្វើប្រតិបត្តិការវាយលុកគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដែលពួកគេចង់បាន ដរាបណាពួកគេ ប្រកាន់ភ្ជាប់គំនិតផ្តួចផ្តើមនេះ។
អ្នកវិភាគយោធានៅវិទ្យាស្ថាន ISW បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelenskyy) បាននិយាយថា រុស្ស៊ីកំពុងរៀបចំការវាយលុកថ្មីមួយដែលនឹងចាប់ផ្តើមនៅចុងខែឧសភា ឬរដូវក្តៅ ឆ្នាំ ២០២៤។
លោកហ្សេឡិនស្គី ក៏បាននិយាយដែរថា យោធាអ៊ុយក្រែន មានផែនការច្បាស់លាស់ ដើម្បីទប់ទល់នឹងកងកម្លាំងរុស្ស៊ី។
វិទ្យាស្ថាននេះ បន្តវាយតម្លៃថា កងកម្លាំងរុស្ស៊ីទទួលបានគំនិតផ្តួចផ្តើមក្នុងផ្នែកប្រតិបត្តិការប្រយុទ្ធទាំងស្រុង បន្ទាប់ពីការវាយលុករបស់អ៊ុយក្រែន នៅរដូវក្តៅឆ្នាំ ២០២៣ ហើយថា រុស្ស៊ីទំនងជាអាចកំណត់ពេលវេលា ទីកន្លែង និងទំហំនៃការវាយលុកនាពេលអនាគត នៅអ៊ុយក្រែន។
ប្រសិនបើអ៊ុយក្រែន ធ្វើការការពារយ៉ាងសកម្មទៅលើកិច្ចប្រតិបត្តិការប្រយុទ្ធទាំងអស់ នៅឆ្នាំ២០២៤ វានឹងធ្វើឲ្យគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្ររបស់រុស្ស៊ីចុះខ្សោយ។