ក្រសួងបរិស្ថានប្រកាសស្វាគមន៍អ្នកវិនិយោគទាំងអស់ ដែលគិតដល់ផលប៉ះពាល់បរិស្ថាន និងផ្តល់ប្រយោជន៍ជូនប្រជាជនកម្ពុជា

2024/02/28 06:39:03 pm        363

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងស្វាគមន៍ និងគាំទ្រគ្រប់អ្នកវិនិយោគទាំងអស់ ដែលបានគិតដល់ផលប៉ះពាល់បរិស្ថាន និងផ្តល់ប្រយោជន៍ជូនប្រជាជនកម្ពុជា។ ការលើកឡើងនេះ គឺធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន TROMSO Co.,LTD របស់ប្រទេសជប៉ុន នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ 

លោក ម៉ាសាអាគី យូអ៊ីស៊ូជី (MASAAKI UESUGI) ប្រធានក្រុមហ៊ុន TROMSO Co.,LTD បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីគម្រោងរបស់ក្រុមហ៊ុន TROMSO Co.,LTD កាលពី២ឆ្នាំមុន ដែលគម្រោងនេះទទួលបានការគាំទ្រដោយទីភ្នាក់ងាររដ្ឋបាលព្រៃឈើរបស់ប្រទេសជប៉ុន ក្នុងការផលិតអុសធ្វើចេញពីអង្គាមយកទៅប្រើប្រាស់ជំនួសអុសដែលកាប់ពីក្នុងព្រៃ ក្នុងគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកដែលនាំឱ្យមានការប៉ះពាល់ដល់បរិស្ថាន និងអាចជាចំណែកចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងផ្តល់ជាប្រាក់ចំណូលដល់ប្រជាជនកម្ពុជាផងដែរ។ 

ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្រ្តីគាំទ្រដរាបណាគម្រោងជួយដល់វិស័យបរិស្ថាននៅកម្ពុជា និងបរិស្ថានពិភពលោក ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ជំរុញឱ្យក្រុមហ៊ុនមានការគិតគូរដល់ការអនុវត្តគម្រោងទាំងឡាយណា ដែលបានផ្តល់ភាពជាម្ចាស់ដល់ប្រជាពលរដ្ឋកម្ពុជា ទើបគម្រោងទាំងនោះមាននិរន្តភាព ក្នុងនោះគម្រោងអភិវឌ្ឍន៍មានច្រើនទៀត ដែលបានជំរុញឱ្យមានអព្យាក្រឹតកាបូនដូចជា តាមរយៈការដាំដើមឈើឡើងវិញ ក្នុងន័យពង្រីកភាពបៃតង ហើយយើងអាចរកចំណូលពីអព្យាក្រឹតកាបូន ជាពិសេសប្រជាពលរដ្ឋនឹងទទួលបានផលទាំងអស់នោះពីគម្រោង ស្របនឹងភាពជោគជ័យរបស់គម្រោងដែរ៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកាត់បន្ថយចំនួនការិយាល័យក្រោយការធ្វើវិភាគមុខងារ
2025/04/23 08:23:54 pm        1
នាយឧត្តមសេនីយ៍ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាលជំនាន់ទី១
2025/04/23 07:49:10 pm        1
សម្ដេចតេជោ នឹងជួបគ្រួសារកុមារីលក់ផ្កា នៅថ្ងៃអាទិត្យសប្ដាហ៍នេះ
2025/04/23 07:37:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋកុងហ្គោខំប្រឹងរស់ ខណៈពេលកិច្ចប្រជុំស្វែងរកសន្តិភាពចេះតែអូសបន្លាយពេល

2025/04/23 09:11:24 pm
​អាជ្ញាធរកេនយ៉ាបិទព្រះវិហារ ក្រោយមនុស្ស ២នាក់ស្លាប់ និងមនុស្ស ៥៧នាក់ ត្រូវបានជួយសង្រ្គោះ
2025/04/23 08:35:04 pm
​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកាត់បន្ថយចំនួនការិយាល័យក្រោយការធ្វើវិភាគមុខងារ
2025/04/23 08:23:54 pm
​IMF តែងតាំងប្រមុខបេសកកម្មដំបូង នៅស៊ីរី ក្នុងរយៈពេល ១៤ឆ្នាំ
2025/04/23 07:57:51 pm
​ឧបនាយករដ្ឋមន្ត្រី៖ អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីចរចា ប៉ុន្តែមិនចុះញ៉មនោះទេ
2025/04/23 07:51:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/20 01:13:32 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/06 11:39:47 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 08:27:15 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/20 08:50:23 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/18 07:34:14 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am