
ប្រតិបត្ដិករអណ្តូងរ៉ែ ដែលជាសាជីវកម្មអភិវឌ្ឍន៍រ៉ែជាតិ(NMDC) បាននិយាយនៅថ្ងៃពុធនេះថា មនុស្ស៤នាក់ បានស្លាប់ និង២នាក់ទៀត បានរងរបួស ក្នុងបំណាក់ដីនៅអណ្តូងរ៉ែដែកនៅរដ្ឋឆាតទីសហ្កា (Chhattisgarh) ភាគកណ្ដាលប្រទេសឥណ្ឌា។
ក្រុមហ៊ុនន បាននិយាយថា អ្នកម៉ៅការពីរនាក់ ដែលរងរបួស កំពុងត្រូវបានព្យាបាលនៅឯមន្ទីពេទ្យ NMDC ហើយឥឡូវនេះ បានរួចផុតពីគ្រោះថ្នាក់ ដោយបន្ថែមថា ការបាក់ថ្ម គឺមិនអាចប៉ាន់ប្រមាណបាន ហើយក្រុមហ៊ុនកំពុងស៊ើបអង្កេតហេតុការណ៍នេះ។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាដែលស្រង់ប្រភពពីក្រុមមន្រ្ដីNMDC បានរាយការថា បំណាក់ដីបានកើតឡើង កាលពីថ្ងៃអង្គារម្សិលមិញ។