អនុស្សរណៈយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយសាកលវិទ្យាល័យ ស៊ូគូបារ ប្រទេស ជប៉ុន កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីសី្តការក្រសួង។
អនុស្សារៈយោគយល់គ្នានេះ តំណាងដោយលោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងលោកសាស្រា្តចារ្យ ichita SHIMODA ប្រធានមន្ទីរពិសោធន៍បេតិកភណ្ឌ ស្ថាបត្យកម្ម នៃសាកលវិទ្យាលយ័ Tsukuba (ស៊ូគូបារ) ប្រទេសជប៉ុន។
អនុស្សរណៈនេះផ្តោតទៅលើការអនុវត្ត ការសិក្សាស្រាវជ្រាវលើវិស័យបុរាណវិទ្យា ភូមិសាស្ត្រ ស្ថាបត្យកម្ម ការអភិវឌ្ឍបច្ចេកទេសត្រួតពិនិត្យ និងកម្មវិធីកសាងសមត្ថភាពដើម្បីការការពារ ថែរក្សា ជួសជុលថែទាំ និងការគ្រប់គ្រងរមណីយដ្ឋានបុរាណនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អនុស្សរណៈធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងចំណោមសាធារណជន ក្នុងតំបន់ទាក់ទងនឹងគម្រោង ទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាកលវិទ្យាល័យ Tsukuba ត្រូវចាត់វិធានការសមស្រប ដើម្បីផ្សព្វផ្សាយគម្រោង និងលទ្ធផលស្រាវជ្រាវរបស់ខ្លួនដល់ប្រជាជនកម្ពុជា និងជប៉ុនផងដែរ៕ អត្ថបទ រដ្ឋា



