រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក ប្រ៊ូណូ ឡឺ មែ(Bruno Le Maire) បានអះអាងកាលពីថ្ងៃពុធថា ពុំមានមូលដ្ឋានគ្រប់គ្រាន់ក្នុងច្បាប់អន្តរជាតិ ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីនោះទេ ដោយបានបញ្ជាក់ថា ចំណាត់ការបែបនេះ នឹងត្រមូវឲ្យមានការយល់ស្របពីសមាជិកប្រទេសG20 និងប្រទេសដ៏ទៃទៀត។

ប្រទេសមហាអំណាចលោកខាងលិច អះអាងមិនស្មោះត្រង់ជុំវិញរបៀបត្រូវដោះស្រាយទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានបង្កក ខណៈរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេស G20 បានចាប់ផ្តើមកិច្ចពិភាក្សាអំពីបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចសកល ដែលព្យាយាមដាក់មួយឡែកនូវការបែងចែកភូមិសាស្ត្រនយោបាយដ៏ស៊ីជម្រៅ។

លោក Le Maire បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា យើងមិនគួរបន្ថែមការបែងចែកបែបណាមួយ ក្នុងចំណោមក្រុមប្រទេស G20 ហើយនៅពេលនេះ ប្រទេសទាំងអស់ គួររួបរួមគ្នា ក្នុងការគាំទ្រអ៊ុយក្រែន។
ភាពមិនចុះសម្រុងគ្នារបស់រដ្ឋមន្ត្រីទាំងអស់ បានបញ្ជាក់ពីទិដ្ឋភាពភូមិសាស្ត្រនយោបាយដ៏ពិបាកសម្រាប់ក្រុមប្រទេស G20 ជាប្រទេសមានឧស្សាហកម្មរីកលូតលាស់ធំៗនៅលើពិភពលោក ដែលរដ្ឋកមន្ត្រីការបរទេសរបស់ប្រទេសទាំងនេះ ស្ថិតនៅក្នុងទីក្រុង Rio de Janeiro កាលពីសប្តាហ៍មុន បានបញ្ចៀសការបែងចែងដ៏ជ្រៅ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងការទម្លាក់គ្រាប់បែកនៅតំបន់ហ្កាហ្សា របស់អ៊ីស្រាអែល។
ប្រទេសប្រេស៊ីល កំពុងព្យាយាមជាមួយ ប្រធានក្រុមប្រទេស G20 ដើម្បីផ្លាស់ប្តូរកិច្ចពិភាគ្សា ចេញពីឆ្ងាយពីភាពតានតឹងភូមិសាស្ត្រនយោបាយ រវាងប្រទេសមហាអំណាចធំៗ និងឈានឆ្ពោះទៅរកការស្របមតិគ្នាជាឯកច្ឆ័ន លើការអភិវឌ្ឍន៍ដោយនិរន្តរភាព។