ជប៉ុន៖ ក្រុមអ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងធ្វើឡើង ដោយគ្មានអ្នកចូលទស្សនាឡើយនៅក្នុងទីក្រុងតូក្យូ ខណៈការឆ្លងវីរុសកូរ៉ូណាហក់ឡើងខ្ពស់ បានបង្ខំឲ្យប្រទេសជប៉ុនប្រកាសអាសន្ននៅក្នុងរដ្ឋធានី ដែលនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ពិភពលោកមួយនេះ។

ទោះបីជាមានការរំពឹងទុកយ៉ាងទូលំទូលាយក៏ដោយ ចំណាត់ការនេះបានធ្វើឲ្យមានការកែប្រែផ្ទុយស្រឡះកាលពីប៉ុន្មានសប្ដាហ៍មុន នៅពេលដែលក្រុមអ្នករៀបចំកម្មវិធីបាននិយាយថា ពួកគេមានគោលបំណងរៀបចំការបង្ហាញកីឡាពិភពលោក ដោយមានអ្នកទស្សនាមួយចំនួន តែបានធ្វើឲ្យបាត់បង់ផ្នែកចុងក្រោយដ៏សំខាន់ នៃព្រឹត្តិការណ៍ប្រកួតកីឡាថ្ងៃទី២៣ ខែកក្កដារហូតដល់ថ្ងៃទី៨ ខែសីហាពីទស្សនីយភាពដ៏ស្រស់ស្អាត និងជាសាធារណៈ។
លោកនាយករដ្ឋមន្ត្រី Yoshihide Suga បាននិយាយថា វាចាំបាច់ណាស់ក្នុងការការពារទីក្រុងតូក្យូ ជាកន្លែងដែលវីរុស COVID-19 បម្លែងខ្លួនថ្មី Delta កំពុងឆ្លងរាលដាលយ៉ាងខ្លាំង ពីការក្លាយជាប្រភពនៃរលកនៃការចម្លងផ្សេងទៀត។ ប្រធានរៀបចំព្រឹត្តិការណ៍ក្រុងតូក្យូឆ្នាំ២០២០ លោកស្រី Seiko Hashimoto បានពន្យល់នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានចូលដល់ពាក់កណ្តាលអធ្រាត្រថា វាពិតជា “សោកស្តាយណាស់” ដែលផែនការគ្មានអ្នកទស្សនាត្រូវអនុវត្ត និងសុំទោសដល់ក្រុមអ្នកគាំទ្រ៕
អត្ថបទ៖ សុខមាន