គណៈប្រតិភូអាល្លឺម៉ង់ បានទៅទស្សនកិច្ចរដ្ឋធានីព្យុងយ៉ាង របស់កូរ៉េខាងជើង ជាលើកដំបូង ចាប់តាំងពីស្ថានទូតរបស់ខ្លួនត្រូវបានបិទក្នុងអំឡុងពេលជំងឺរាតត្បាត ខណៈបណ្ដាប្រទេសអឺរ៉ុបផ្សេងទៀតត្រៀមរៀបចំសម្រាប់ការបើកស្ថានទូតឡើងវិញដែលបានរំពឹងទុក។

អ្នកនាំពាក្យការិយាល័យការបរទេសបានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមមួយមកពីការិយាល័យការបរទេសសហព័ន្ធអាល្លឺម៉ង់ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងទីក្រុងព្យុងយ៉ាង ក្នុងដំណើរត្រួតពិនិត្យបច្ចេកទេស។

ស្ថានទូតជាច្រើនបានបិទនៅទីក្រុងព្យុងយ៉ាង ដោយសារតែពួកគេមិនអាចរកបុគ្គលិកបាន ឬមិនមានការផ្គត់ផ្គង់ក្នុងអំឡុងពេលវិបត្តិកូវីដ១៩។
ដោយស្ថិតក្រោមការគ្រប់គ្រងបែបផ្តាច់ការរួចទៅហើយ ប្រទេសកូរ៉េខាងជើង បានដាក់ចេញនូវវិធានការណ៍រាតត្បាតដ៏តឹងរ៉ឹងបំផុតមួយចំនួនរបស់ពិភពលោក រួមទាំងការហាមឃាត់ការធ្វើដំណើរស្ទើតែទាំងស្រុង និងបិទជញ្ជាំងព្រំដែនទ្រង់ទ្រាយធំ ហើយទើបតែថ្មីៗនេះបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងអន្តរជាតិ។
អង់គ្លេស និងប្រទេសមួយចំនួនទៀត ដែលបានបិទស្ថានទូតរបស់ខ្លួន និងដកបុគ្គលិកការទូតទាំងអស់ពីប្រទេសកូរ៉េខាងជើង កាលពីខែឧសភា ឆ្នាំ២០២០ ក៏កំពុងបញ្ជូនក្រុមការងារទៅត្រួតពិនិត្យនៅទីនោះផងដែរ៕