រដ្ឋសភាកម្ពុជា ស្នើសភាអាល្លឺម៉ង់បន្តពង្រឹងកិច្ចសហការថែមទៀតក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ

2024/02/29 06:09:30 pm        285

ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសមាជិកសភាអាល្លឺម៉ង់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើរដ្ឋសភាអាល្លឺម៉ង់បន្ត​ពង្រឹងកិច្ច​សហការ​​ថែមទៀត ក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ។

នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាង​សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ ម៉ាទីណា ស្ទែម ហ្វីប៊ិច ប្រធានគណៈកម្មាធិការ​សម្រប​សម្រួល​ញត្តិ​នៃ​រដ្ឋសភា​សហព័ន្ធអាល្លឺម៉ង់។ ជាកិច្ចស្វាគមន៍ ឯកឧត្តម ជាម យៀប មានប្រសាសន៍ថា ជំនួបនាថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញ​ឲ្យ​ឃើញ​កាន់​តែច្បាស់​ថែម​ទៀត​អំពី​សារៈ​សំខាន់​នៃ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដែល​អាល្លឺម៉ង់​ជា​ប្រទេស​ដែល​បាន​ជួយ​គាំទ្រ​លើ​ការ​អភិវឌ្ឍ​មក​ជាយូរ​អង្វែង​នៅ​កម្ពុ​ជា​មិន​ថា​ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល។

ក្នុងនាមរដ្ឋសភា ឯកឧត្តម បានថ្លែងអំណរគុណជូនដល់រដ្ឋសភា រដ្ឋាភិបាល និង​ប្រជាជន​អាល្លឺម៉ង់​ ដែលផ្តល់ជំនួយជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាទាំងទ្វេភាគី និងជំនួយ​ដល់អង្គការសង្គមស៊ីវិលនៅកម្ពុជា។

ឯកឧត្តម ថ្លែងថា រដ្ឋសភាកម្ពុជាបានបង្កើតក្រុមមិត្តភាពសភាកម្ពុជា-អាល្លឺម៉ង់ នៅគ្រប់​នីតិកាល​នៃ​រដ្ឋសភាជាបន្តបន្ទាប់ ហើយកិច្ចសហប្រតិបត្តិការនេះ បាននាំមក​នូវ​ទំនាក់​ទំនង​ការ​ទូត​សភា​ទាំង​ពីរ​យ៉ាង​ល្អប្រពៃ។ ក្នុងនោះ ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បានធ្វើការយ៉ាង​សកម្ម​ក្នុង​ការ​ផ្លាស់​ប្តូរបទ ពិសោធន៍ និងចំណេះដឹងលើកិច្ចការសភាពីគ្នាទៅវិញទៅមក ខណៈរដ្ឋសភា​កម្ពុជា​បាន​សិក្សារៀនសូត្រជាច្រើនពីសភាអាល្លឺម៉ងតាមរយៈដំណើរ ទស្សនកិច្ចសិក្សា និងកម្មវិធី​ផ្សេងៗ ក៏ដូចជាការផ្លាស់ប្តូរទស្សនកិច្ចរបស់គណៈប្រតិភូ រដ្ឋសភា នៃប្រទេស​យើង​ទំាង​ពីរ​បាន​ធ្វើឡើ​ង​ជាប្រចាំ ដើម្បីស្វែងយល់ និង ទទួលបទពិសោធន៍ល្អៗពីស្ថាប័ននីតិប្បញ្ញត្តិអាល្លឺម៉ង់។

នាឱកាសនោះ ឯកឧត្តម បញ្ជាក់ថា ទាំងរដ្ឋសភា និងរាជរដ្ឋាភិបាលអាណតិ្តទី៧នេះ នឹងបន្ត​លើក​កម្ពស់ស្មារតីថែរក្សាសន្តិភាព ការពារ និងបន្តពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ឲ្យចាក់គ្រឹះកាន់តែរឹងមាំស្ថិតស្ថេរជានិរន្តរ៍ និងស្របតាមឆន្ទៈរបស់ប្រជាជនកម្ពុជា។ លើស​ពីនេះ រដ្ឋសភា បានចូលរួមការពារ និងលើក​ស្ទួយសិទ្ធិសេរីភាព​គ្រប់​បែប​យ៉ាង​របស់​ប្រជាជន​កម្ពុជា​ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

ឯកឧត្តម បានបញ្ជាក់ជូនគណប្រតិភូរដ្ឋសភាអាល្លឺម៉ង់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃ​រដ្ឋសភា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មាន​សមត្ថភាព និង​ទេពកោសល្យដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត ដើម្បីបន្តថែរក្សាសុខសន្តិភាព ឯកភាព​ជាតិ បូរណភាព ទឹកដី ស្ថិរភាពនយោបាយ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងវប្បធម៌ សំដៅ​លើក​កម្ពស់​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅឲ្យកាន់តែល្អប្រសើរឡើង។

នាឱកាសនោះដែរ ឯកឧត្តម បានបង្ហាញពីការប្តេជ្ញាចិត្តចំពោះគណៈប្រតិភូសភាអាល្លឺម៉ង់ ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ ដែលមាន​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ ជាពិសេសការបន្តជំរុញវិស័យដែលមានសក្តានុពលនានា រួមមាន៖ វិស័យទេសចរណ៍, វិស័យ​កសិកម្ម , វិស័យអភិវឌ្ឍជនបទ, វិស័យសុខាភិបាល និងវិស័យអប់រំ។

ក្រៅពីនេះ ក្នុងនាមសម្តេចប្រធានរដ្ឋសភា ឯកឧត្តម បានស្នើ​តាម​រយៈ​គណៈប្រតិភូ​សភា​អាល្លឺម៉ង់​អញ្ជើញ​ប្រជាជនអាល្លឺម៉ង់ឱ្យបានកាន់តែច្រើនមកកម្សាន្តនៅតំបន់ទេសចរណ៍ ក៏ដូចជា​លើក​ទឹកចិត្ត​ឱ្យ​មាន​ការវិនិយោគមកកម្ពុជា ដើម្បីកាន់តែពង្រឹងកិច្ចសហប្រតិបត្តិការ និង​សាមគ្គី​ភាព​រវាង​ប្រទេស​ទាំងពីរឱ្យមានភាពល្អប្រសើរជាងមុន៕ អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm