មន្ត្រីអាមេរិកមួយរូប បាននិយាយកាលពីថ្ងៃពុធថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ( Joe Biden) កំពុងពិចារណាអំពីការទម្លាក់ជំនួយពីយន្តហោះយោធារបស់សហរដ្ឋអាមេរិក ទៅកាន់តំបន់ហ្កា ហ្សា ខណៈដែលការដឹកជញ្ជូនតាមផ្លូវដី កាន់តែលំបាកឡើង។

ការវាយលុករបស់យោធារបស់អ៊ីស្រាអែលនៅហ្កាហ្សា បានធ្វើឲ្យដែនដីដែលមានប្រជាជនរស់នៅច្រើនសន្ធឹកសន្ធាប់ ដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ហើយបានជម្លៀសប្រជាជនស្ទើរតែទាំងអស់ និងបានធ្វើឲ្យប្រជាជនហ្កាហ្សានស្ថិតក្នុងស្ថានភាពស្រេកឃ្លានយ៉ាងខ្លាំង។

ទិន្នន័យរបស់អង្គការសហប្រជាជាតិ បង្ហាញថា បរិមាណជំនួយមនុស្សធម៌សរុបដែលចូលទៅដល់តំបន់ហ្កាហ្សា បានធ្លាក់ចុះពាក់កណ្តាល នៅក្នុងខែកុម្ភៈ ធៀបនឹងខែមករា។
យ៉ាងហោចណាស់មនុស្ស ៥៧៦.000នាក់ នៅតំបន់ហ្កាហ្សាស្ទ្រីប មួយភាគបួននៃចំនួនប្រជាជននៅ ទីនោះ កំពុងប្រឈមនឹងភាពស្រេកឃ្លានខ្លាំង នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌។ ការិយាល័យនេះ បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមផ្តល់ជំនួយ បានកំពុងជួប«ឧបសគ្គដ៏លើសលប់ ដើម្បីទទួលបានការផ្គត់ផ្គង់អប្បបរមា ចូលទៅក្នុងតំបន់ហ្កាហ្សា។
កុមារម្នាក់ក្នុងចំណោម៦នាក់ ដែលមានអាយុក្រោម ២ឆ្នាំនៅតំបន់ហ្កាហ្សាភាគខាងជើង ទទួលរងនូវ កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ហើយជាក់ស្តែងប្រជាជន២,៣ លាននាក់នៅក្នុងដែនដីប៉ាឡេស្ទីនពឹងផ្អែកលើជំនួយអាហារ«មិនគ្រប់គ្រាន់» ដើម្បីរស់។
ក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០ នាក់ នេះបើតាមចំនួនសរុបរបស់អ៊ីស្រាអែល។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានវាយលុកផ្នែកយោធានៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៣០.000នាក់ នេះបើយោងតាមក្រសួងសុខាភិបាលហ្កាហ្សា។