បាល់ទាត់៖ ក្លិបអ៊ីតាលី AC Milan ត្រូវបានគេដឹងថា កំពុងចរចាទិញខ្សែប្រយុទ្ធបារាំង Olivier Giroud ពីក្លិបអង់គ្លេសតោខៀវ Chelsea នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអ៊ីតាលី។ សារព័ត៌មានដដែលក៏បានឱ្យដែរថា AC Milan និង Chelsea ក៏ខិតជិតដល់ព្រមព្រៀងនឹងគ្នាផងដែរក្នុងការផ្ទេរកីឡាករវ័យ ៣៤ឆ្នាំរូបនេះ។
Olivier Giroud គឺជាសមាជិករបស់ក្រុមតោខៀវ Chelsea ដែលឈ្នះជើងឯក UEFA Champions League រដូវកាលកន្លងទៅ តែមិនតំណែងពិតប្រាកដឡើយនៅ Stamford Bridge។ កីឡាករវ័យ ៣៤ឆ្នាំរូបនេះរកបាន ១១គ្រាប់រដូវកាលមុនជាមួយ Chelsea ដែលភាគច្រើននៃការបង្ហាញខ្លួន ១១ដំបូងគឺនៅ ៣ខែចុងក្រោយនៃរដូវកាលមុន។ កាលពីខែមុន Giroud ទើបតែបានបន្តកិច្ចសន្យា ១ឆ្នាំទៀតជាមួយ Chelsea។ Olivier Giroud ក៏ជាសមាជិកក្រុមជំរើសជាតិបារាំងដែរនៅ Euro ២០២០ កន្លងមកតែមិនជាប់ជាជំរើសដំបូងឡើយ ក្រោយការត្រលប់មកវិញរបស់ Karim Benzema៕
អត្ថបទ៖នាង សុភាវុធ