អាមេរិក ជំរុញឲ្យអ៊ីស្រាអែល អនុញ្ញាតឲ្យពលរដ្ឋមូស្លីមគោរពបូជានៅវិហារ Al-Aqsa អំឡុងខែបុណ្យរ៉ាម៉ាដាន

2024/02/29 06:57:30 pm        260

សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានជំរុញឱ្យអ៊ីស្រាអែល អនុញ្ញាតឱ្យពលរដ្ឋមូស្លីមគោរពបូជានៅ បរិវេណព្រះវិហារ Al-Aqsa ក្នុងទីក្រុងហ្សេរុយសាឡឹម ក្នុងអំឡុងពេលខែបុណ្យរ៉ាម៉ាដាន បន្ទាប់ពីរដ្ឋមន្ត្រី ស្តាំនិយមម្នាក់ បានស្នើឱ្យរារាំងប្រជាជនប៉ាឡេស្ទីនពីតំបន់កាន់កាប់ West Bank មិនឲ្យអធិស្ឋាននៅទីនោះ។

អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បានប្រាប់អ្នកសារព័ត៌មានថា ខណៈវាទាក់ទងនឹងវិហារ Al-Aqsa យើងបន្តជំរុញឱ្យអ៊ីស្រាអែល ជួយសម្រួលដល់ការចូលទៅកាន់ ព្រះវិហារ សម្រាប់អ្នកគោរពបូជាដោយសន្តិវិធី ក្នុងអំឡុងពេលខែបុណ្យរ៉ាម៉ាដាន ដូចដែលបានអនុវត្តកន្លងមក។ ខែនៃការតមអាហារ ធ្វើឡើងខណៈប្រទេសអ៊ីស្រាអែល ធ្វើយុទ្ធនាការយោធាឥតឈប់ឈរនៅតំបន់ហ្កាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហារទ្រង់ទ្រាយធំដោយក្រុមហាម៉ាស នៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។

ក្រុមហាម៉ាស បានអំពាវនាវឱ្យមានសកម្មភាពធំមួយនៅព្រះវិហារ Al-Aqsa សម្រាប់ការចាប់ផ្តើមនៃខែបុណ្យរ៉ាម៉ាដាន។

ប្រធានក្រុមហាម៉ាស លោក Ismail Haniyeh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍កាលពីថ្ងៃពុធថា យើងអំពាវដល់ប្រជាជនរបស់យើងនៅក្នុងទីក្រុងហ្សេរុយសាឡឹម តំបន់West Bank និងតំបន់កាន់កាប់ផ្នែកខាងក្នុងរបស់អ៊ីស្រាអែល ដើម្បីធ្វើដំណើរទៅកាន់ ព្រះវិហារ Al-Aqsa ចាប់ពីថ្ងៃដំបូងនៃខែបុណ្យរ៉ាម៉ាដាន ទៅជាក្រុម ឬតែម្នាក់ឯង ដើម្បីអធិស្ឋាននៅទីនោះ។

រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក អ៊ីតាម៉ា បេន គ្វ័រ(Itamar Ben Gvir) បាននិយាយថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank មិនគួរត្រូវបានអនុញ្ញាត ចូលទៅក្នុងទីក្រុង ហ្សេរុយសាឡឹម ដើម្បីអធិស្ឋានក្នុងអំឡុងពេលខែបុណ្យរ៉ាម៉ាដាននោះទេ។

លោក និយាយថា យើងពុំអាចទទួលយកហានិភ័យ ដែលអនុញ្ញាតឱ្យមានការប្រារព្ធពិធីសម្រាប់ក្រុមហាម៉ាសនៅព្រះវិហារនោះទេ។ សហរដ្ឋអាមេរិក បាននឹងកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងមួយ មុនពេលខែបុណ្យរ៉ាម៉ាដានចាប់ផ្តើម ដែលអ៊ីស្រាអែលនឹងត្រូវបញ្ឈប់ការវាយប្រហារនៅតំបន់ហ្កាហ្សា ហើយចំណាប់ថ្នូរ ដែលត្រូវបានចាប់ នៅថ្ងៃទី ៧ ខែតុលានឹងត្រូវបានដោះលែង។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm