អាមេរិក នឹងទប់ស្កាត់ការផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅកាន់ប្រទេសចិន និងរុស្ស៊ី ក្នុងចំណោមប្រទេសដទៃទៀត

2024/02/29 08:55:10 pm        279

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីការពារការផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិកទ្រង់ទ្រាយធំ ទៅកាន់ប្រទេសនៃការព្រួយបារម្ភ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់និយាយថា ប្រទេសទាំងនោះ រួមមានប្រទេសចិន រុស្ស៊ី និងប្រទេសអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ បាននិយាយថា បទបញ្ជានេះ ផ្តោតលើព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានរសើបបំផុតរបស់ពលរដ្ឋអាមេរិក រួមទាំងទិន្នន័យសំណុំហ្សែន ទីតាំងភូមិសាស្ត្រ និងទិន្នន័យហិរញ្ញវត្ថុ។

សេចក្តីថ្លែងការណ៍និយាយថា ការលក់ទិន្នន័យន នឹងបង្កើនការប្រឆាំងការស៊ើបការណ៍សម្ងាត់ ការគំរាមកំហែង និងហានិភ័យផ្សេងៗទៀត ជាពិសេសសម្រាប់អ្នកដែលនៅក្នុងជួរយោធា ឬសហគមន៍សន្តិសុខជាតិ។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ប្រទេសនៃការព្រួយបារម្ភទាំងនោះ អាចប្រើប្រាស់ទិន្នន័យអំពីអ្នកសារព័ត៌មាន អ្នកប្រឆាំង និងអ្នកដទៃ ដើម្បីកំណត់សេរីភាពនៃការបញ្ចេញមតិរបស់ប្រជាជនអាមេរិក។

សេចក្តីថ្លែងការណ៍ គូសបញ្ជាក់ថា ទិន្នន័យផ្ទាល់ខ្លួនជារឿយៗត្រូវបានលក់ដោយស្របច្បាប់តាមរយៈឈ្មួញកណ្តាល។ មន្រ្តីជាន់ខ្ពស់ បាននិយាយថា បទបញ្ជានេះ នឹងបិទគម្លាតនៅក្នុងសន្តិសុខជាតិ។ រដ្ឋបាល របស់លោក Biden និយាយថា ក្រសួងយុត្តិធម៌ និងក្រសួងដទៃទៀត នឹងសិក្សាបទប្បញ្ញត្តិជាក់ស្តែងខណៈកំពុងស្តាប់មតិពីក្រុមពាណិជ្ជកម្ម។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm