សមាជិកសភា បាននិយាយកាលពីថ្ងៃពុធថា មេដឹកនាំសភាសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាលដោយផ្នែក ដែលកំណត់នៅពាក់កណ្តាលអធ្រាត្រនៅថ្ងៃសុក្រ។

គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បានព្រមព្រៀងផ្តល់ហិរញ្ញវត្ថុ ដល់វិស័យជាច្រើនរបស់រដ្ឋាភិបាល និងបានសម្រេចពន្យាពេលកំណត់ដែលមាន នៅដើមខែមីនា រហូតដល់ថ្ងៃទី ៨ ខែមីនា និងថ្ងៃទី ២២ ខែមីនា ដោយការទិញពេលវេលារបស់សភាបន្ថែមទៀត ដើម្បីដំណើរការសេចក្តីស្នើច្បាប់ចំណាយប្រចាំឆ្នាំ។

ប្រធានសភា លោក Mike Johnson និងមេដឹកនាំមានសំឡេងភាគច្រើននៅព្រឹទ្ធសភា លោក Chuck Schumer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា យើងមានកិច្ចព្រមព្រៀង ដែលសភាត្រូវតែធ្វើការក្នុងលក្ខណៈទ្វេបក្ស ដើម្បីផ្តល់មូលនិធិដល់រដ្ឋាភិបាលរបស់យើង។ បន្ទាប់ពីការរៀបចំឯកសារចុងក្រោយ កញ្ចប់នៃសេចក្តីស្នើច្បាប់បម្រុងរយៈពេលប្រាំមួយឆ្នាំពេញ ដែលផ្តល់មូលនិធិដល់ក្រសួងកសិកម្ម ពាណិជ្ជកម្ម ថាមពល មហាផ្ទៃ យុត្តិធម៌ ដឹកជញ្ជូន និងកិច្ចការអតីតយុទ្ធជន នឹងត្រូវបានបោះឆ្នោត ហើយត្រូវបានអនុម័ត នៅមុនថ្ងៃទី ៨ ខែមីនា។
សេចក្តីស្នើច្បាប់បម្រុងចំនួន៦ ដែលនៅសល់ គឺមាន វិស័យការពារជាតិ អង្គភាពសេវាហិរញ្ញវត្ថុ និងរដ្ឋាភិបាលទូទៅ សន្តិសុខមាតុភូមិ ការងារសុខភាព និងសេវាធនធានមនុស្ស អង្គភាពសាខានីតិប្បញ្ញត្តិ និងប្រតិបត្តិការរដ្ឋនិងបរទេស ដែលនឹងត្រូវបានពិនិត្យចុងក្រោយ ត្រូវបោះឆ្នោត និងត្រូវអនុម័ត នៅមុនថ្ងៃទី ២២ ខែមីនា។
ការប្រកាសចុងក្រោយនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក Johnson មេដឹកនាំគណបក្សសាធារណរដ្ឋ នៅក្នុងសភា បាននិយាយថា លោកមានសុទិដ្ឋិនិយមយ៉ាងខ្លាំង ដែលសភានឹងបញញចៀសការបិទរដ្ឋាភិបាល ត្រឹមថ្ងៃកំណត់នៅថ្ងៃសុក្រ បន្ទាប់ពីបានជួបជាមួយប្រធានាធិបតី លោក Joe Biden និងមេដឹកនាំជាន់ខ្ពស់សភា នៅសេតវិមាន។
នេះគឺជាលើកទីបួនហើយ ដែលសភាបានអនុម័តសេចក្តីស្នើច្បាប់មូលនិធិបណ្តោះអាសន្ន ដើម្បីបន្តដំណើរការរដ្ឋាភិបាល។