ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ប្រទេសនីហ្សេរីយ៉ា បានប្រឈមមុខនឹងការគំរាមកំហែងសន្តិសុខជាតិជាដ៏ស្មុកស្មាញជាច្រើនដែលនីមួយៗបង្កបញ្ហាប្រឈមដ៏ធំចំពោះស្ថិរភាពរបស់ខ្លួន។

ប្រទេសនេះ រកឃើញថា ខ្លួនកំពុងប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធដ៏ហិង្សានៅតំបន់ដីសណ្ដនីហ្សេ ជម្លោះរវាងកសិករ និងអ្នកឃ្វាលគោ នៅទូទាំងតំបន់ជាច្រើន អំពើភេរវកម្ម និងការបះបោរ នៅភាគឦសាន ចោរកម្មនៅភាគពាយព្យ និងយុទ្ធនាការអបគមន៍ដោយក្រុមនានា ដូចជាជនជាតិដើមភាគតិចបៀអាហ្រ្វា (Biafra)នៅភាគអាគ្នេយ៍។
ឥឡូវនេះ ភាពស្មុកស្មាញស្រទាប់ថ្មី បានលេចចេញជាទម្រង់នៃក្រុមអបគមន៍អាមបាហ្សូនៀន (Ambazonian) មកពីប្រទេសកាមេរូន។ ការគម្រាមកំហែងកាន់តែខ្លាំងឡើងរបស់ក្រុមនេះ ដែលថ្មីៗនេះគេបានឃើញនៅក្នុងការលុកលុយដោយហិង្សា នៅខែធ្នូ ឆ្នាំ ២០២៣ លើភូមិបែលីហ្គេត( Belegete) ព្រំដែនប្រទេសនីហ្សេរីយ៉ា បន្ថែមភាពតានតឹងលើសមត្ថភាពសន្តិសុខជាតិរបស់ប្រទេសនីហ្សេរីយ៉ា។

ក្នុងនាមជាអ្នកស្រាវជ្រាវដែលមានឯកទេសខាងបដិវត្តន៍ ភាពជ្រុលនិយមដ៏ឃោរឃៅ និងការប្រឆាំងភេរវកម្មនៅអាហ្វ្រិកខាងលិច និងកណ្តាល ខ្ញុំជឿថា ការគំរាមកំហែងចុងក្រោយនេះ បង្កឲ្យមានការព្រួយបារម្ភអំពីការត្រៀមខ្លួនជាយុទ្ធសាស្ត្រ និងសមត្ថភាព ក្នុងការប្រឈមមុខនឹងបញ្ហា ដែលកំពុងកើនឡើង។