កំពង់ឆ្នាំង៖ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានអោយដឹងថា ឆ្នាំនេះស្រូវប្រាំងក្នុងខេត្តកំពង់ឆ្នាំង កសិករបានបង្ករបង្កើនផលបានប្រមាណជាង៥ម៉ឺន៤ពាន់ហិកតា ហើយស្រូវរងផលប៉ះពាល់ពីការខ្វះទឹកស្រោចស្រពចំនួន៣៣៣០ហិកតា ជួយសង្គ្រោះបាន២៥៩៤ហិកតា ស្រូវប្រាំងដែលខូចមានចំនួន៤០០ហិកតា និងស្រូវប្រាំងកំពុងជួយបន្តមានចំនួន៣៣០ហិកតា។
លោក ងិន ហ៊ុន បានបន្តថា៖ ការងារបង្ករបង្កើនផលស្រូវប្រាំងឆ្នាំ២០២៣និង២០២៤នេះ បានភ្ជួររាស់សម្រាប់ដាំដុះដោយប្រើគ្រឿងយន្តមានចំនួន៥៤៩០៧ហិកតា ដាំដុះបានចំនួន៥៤៩០៧ហិកតា ស្មើនឹង១៤៥,៦៤% លើផែនការ៣៧៧០០ហិកតា ហើយប្រជាកសិករបានធ្វើលឿនជាងឆ្នាំទៅចំនួន៩៧១៣ហិកតា។ ចំពោះស្រូវប្រាំង ការខ្វះទឹកស្រោចស្រពចំនួន៣៣៣០ហិកតា ជួយសង្គ្រោះបាន២៥៩៤ហិកតា ស្រូវប្រាំងដែលខូចមានចំនួន៤០០ហិកតា និងស្រូវប្រាំងកំពុងជួយបន្តមានចំនួន៣៣០ហិកតា ក្នុងនោះមាននៅក្នុងភូមិ៤ ឃុំគោកបន្ទាយ ស្រុករលាប្អៀរចំនួន៤០០ហិកតា សង្គ្រោះបានទាំង៤០០ហិកតាហើយ។ ភូមិទាំង៤៦ នៃឃុំទាំង៨ ស្រុកបរិបូណ៌ មានឃុំអញ្ចាញរូង មាន៦ភូមិ ប៉ះពាល់ស្រូវប្រាំងចំនួន១៧៦ហិកតា សង្គ្រោះបាន១២៨ហិកតា ខូចខាតអស់៤៨ហិកតា។ ឃុំចក មាន៥ភូមិ ប៉ះពាល់ស្រូវប្រាំងចំនួន១០៥ហិកតា សង្គ្រោះបាន៤៥ហិកតា ខូចខាតអស់៦០ហិកតា ។ ឃុំខុនរ៉ង មាន៨ភូមិ ប៉ះពាល់ផ្ទៃដីស្រូវប្រាំងចំនួន១៩៥ហិកតា សង្គ្រោះបាន១៦៩ហិកតា និងខូចខាតអស់២៦ហិកតា ។ ឃុំមេលំ មាន២ភូមិ ប៉ះពាល់ស្រូវប្រាំងចំនួន៥០០ហិកតា សង្គ្រោះបាន៣៧២ហិកតា ខូចខាតអស់ចំនួន១២៨ហិកតា ។ ឃុំផ្សារមាន៧ភូមិ ប៉ះពាល់ស្រូវប្រាំងចំនួន៣៥០ហិកតា សង្គ្រោះបាន២៨៨ហិកតា ខូចខាតអស់៦២ហិកតា ។ ឃុំត្រពាំងចាន់ មាន៤ភូមិ ប៉ះពាល់ស្រូវប្រាំងចំនួន៤៤ហិកតា សង្គ្រោះបាន៦ហិកតា ខូចខាតអស់៣៨ហិកតា ។ ឃុំពន្លៃ មាន៦ភូមិ ប៉ះពាល់ស្រូវប្រាំងចំនួន៥៦ហិកតា សង្គ្រោះបាន២៧ហិកតា ខូខខាតអស់២៩ហិកតា ។ ឃុំពពេល មាន៨ភូមិប៉ះពាលស្រូវប្រាំងចំនួន៣៩ហិកតា សង្គ្រោះបាន៣០ហិកតា ខូចខាតអស់៩ហិកតា។
ចំពោះស្រូវប្រាំងដែលប្រឈមនឹងការខ្វះទឹកស្រោចស្រពក្នុងខេត្តកំពង់ឆ្នាំង ទាំងរាជរដ្ឋាភិបាល ក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្ត ស្រុក មន្ទីរធនធានទឹក និងមន្ទីរកសិកម្ម បានពួតដៃគ្នាចុះដល់ស្រែប្រាំងខ្វះទឹក និងបានជួយជីកប្រឡាយ ស្តារប្រឡាយ បូមទឹកពីទន្លេ និងបឹងដាក់ស្រូវប្រជាកសិករបានជាបន្តបន្ទាប់ ។ ដោយ ៖ កាំង ហុងវាស្នា









