
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េខាងត្បូង លោក លី សាងមីន (Lee Sang-min) នៅថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) នេះបានជំរុញឱ្យគ្រូពេទ្យហាត់ការត្រឡប់ទៅធ្វើការនៅមន្ទីរពេទ្យវិញ ខណៈកាលបរិច្ឆេទកំណត់របស់រដ្ឋាភិបាលដែលបានដាក់លើក្រុមគ្រូពេទ្យទាំងនោះ បានមកដល់។
ប្រជាពលរដ្ឋចំនួនពីរភាគបី របស់កូរ៉េខាងត្បូង និងក្រុមគ្រូពេទ្យហាត់ការបានដើរចេញពីការងារដើម្បីតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនចំនួននិស្សិតដែលចូលរៀននៅសាលាវេជ្ជសាស្ត្រក្នុងគោលបំណងដោះស្រាយអ្វីដែលអាជ្ញាធរនិយាយថាកង្វះវេជ្ជបណ្ឌិត។
រដ្ឋាភិបាលបានចេញបញ្ជាឱ្យគ្រូពេទ្យដែលតវ៉ាដើរចេញពីការងារទាំងនោះត្រឡប់ទៅធ្វើការវិញ ហើយបានព្រមានថាខ្លួនអាចនឹងផ្អាកអាជ្ញាប័ណ្ណរបស់ពួកគេ ប្រសិនបើពួកគេមិនគោរពតាមកាលបរិច្ឆេទកំណត់នៅថ្ងៃព្រហស្បតិ៍ដំណាច់ខែកុម្ភៈនេះ។
គ្រូពេទ្យហាត់ការប្រមាណ ៩.០០០ នាក់ បានចូលរួមការតវ៉ា ដោយរំខានដល់សេវាជាច្រើននៅតាមមន្ទីរពេទ្យធំៗ ដែលត្រូវបង្ខំឱ្យទុកអ្នកជំងឺមួយចំនួនចោល ព្រមទាំងលុបចោលការវះកាត់ និងដំណើរការវេជ្ជសាស្រ្តជាច្រើនទៀត៕