
គ្រូពេទ្យហាត់ការរបស់កូរ៉េខាងត្បូង រាប់ពាន់នាក់កំពុងបដិសេធមិនចូលធ្វើការវិញនៅថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) នេះ ជាកាលបរិច្ឆេទដែលរដ្ឋាភិបាលបានកំណត់ថាជាថ្ងៃបញ្ចប់ការតវ៉ារបស់ពួកគេ ដោយព្រមានថាអាជ្ញាប័ណ្ណវេជ្ជសាស្ត្ររបស់ពួកគេអាចត្រូវបានព្យួរ ប្រសិនបើមិនត្រឡប់ទៅធ្វើការនៅមន្ទីរពេទ្យវិញ។
ប្រជាពលរដ្ឋពីរភាគបីនៃប្រទេសនេះ និងគ្រូពេទ្យហាត់ការជាច្រើនបានដើរចេញពីការងារដើម្បីតវ៉ាចំពោះផែនការបង្កើនចំនួននិសិ្សតដែលចូលរៀននៅសាលាពេទ្យជារៀងរាល់ឆ្នាំចំនួន ២.០០០ នាក់ក្នុងគោលបំណងដោះស្រាយនូវអ្វីដែលរដ្ឋាភិបាលនិយាយថាបញ្ហាកង្វះវេជ្ជបណ្ឌិត។
គិតត្រឹមថ្ងៃពុធនេះ មានតែវេជ្ជបណ្ឌិត ២៩៤ នាក់ប៉ុណ្ណោះក្នុងចំណោមគ្រូពេទ្យហាត់ការជាង ៩.០០០ នាក់ដែលបានចាកចេញពីមុខតំណែងរបស់ពួកគេបានត្រលប់មកធ្វើការវិញ នេះបើយោងតាមអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ផាក មីនសូ (Park Min-soo)។
ក្រុមវេជ្ជបណ្ឌិតហាត់ការដែលកំពុងតវ៉ានោះនិយាយថា រដ្ឋាភិបាលគួរតែដោះស្រាយបញ្ហាប្រាក់ខែ និងលក្ខខណ្ឌការងារជាមុនសិន មុននឹងព្យាយាមបង្កើនចំនួនគ្រូពេទ្យ។
រហូតមកដល់ពេលនេះ មិនទាន់មានការពិភាក្សាជាផ្លូវការណាមួយទេ ហើយរដ្ឋាភិបាលបាននិយាយថា សមាគមគ្រូពេទ្យកូរ៉េ ដែលតំណាងឱ្យគ្រូពេទ្យឯកជនភាគច្រើន មិនមែនជាស្ថាប័នត្រឹមត្រូវក្នុងការដោះស្រាយកង្វល់របស់គ្រូពេទ្យហាត់ការទាំងនោះទេ៕