មនុស្សជាង ៣ ម៉ឺននាក់បានស្លាប់នៅហ្កាហ្សា តាំងពីជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល-ហាម៉ាស បានចាប់ផ្ដើម

2024/02/29 10:56:28 pm        183

ក្រសួងសុខាភិបាលក្នុងតំបន់ហ៊ុមព័ទ្ធនេះបាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) នេះថាមនុស្សជាង ៣០.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីសង្រ្គាមរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស បានចាប់ផ្តើមនៅក្នុងខែតុលា ដោយជាព្រឹត្តិការណ៍ដ៏អាក្រក់មួយដែលកើតឡើងស្របពេលមានសម្ពាធអន្តរជាតិកាន់តែខ្លាំងលើអ៊ីស្រាអែលឱ្យបញ្ឈប់ការប្រយុទ្ធ និងភាពភ័យខ្លាចនៃការបង្ហូរឈាមបន្ថែមទៀតនៅទីក្រុង រ៉ាហ្វា (Rafah) ភាគខាងត្បូង។

ក្រសួងសុខាភិបាលនេះបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់សរុបចុងក្រោយបំផុតរបស់ជនជាតិប៉ាឡេស្ទីននេះបានកើតឡើងបន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ៧៩ នាក់បានស្លាប់ក្នុងមួយពេលយប់នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាម។

ចំនួនអ្នកស្លាប់ដ៏ខ្ពស់នេះបង្ហាញពីភាពរភ័យខ្លាចនៃការរងទុក្ខកាន់តែច្រើននៅក្នុងទីក្រុង រ៉ាហ្វា ដែលមានមនុស្សជាងមួយលាននាក់កំពុងជ្រកកោន ហើយជាទីដែលអ៊ីស្រាអែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមការវាយលុកថ្មី។

ក្រសួងសុខាភិបាលរបស់ហ្កាហ្សា មិនបែងចែករវាងជនស៊ីវិល និងអ្នកប្រយុទ្ធទេ ប៉ុន្តែបាននិយាយនៅក្នុងព័ត៌មានថ្មីៗថាប្រហែល ៧០ ភាគរយនៃអ្នកស្លាប់បាត់បង់ជីវិតគឺជាស្ត្រី និងកុមារ។

អ៊ីស្រាអែលប៉ាន់ប្រមាណថា យុទ្ធជនហាម៉ាសប្រហែល ១០.០០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃទី០៧ ខែតុលា នៅពេលដែលអ៊ីស្រាអែល បានប្រកាសសង្រ្គាមលើក្រុមសកម្មប្រយុទ្ធមួយនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm