
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់ជនស៊ីវិលនៅមូលដ្ឋានចំនួន ១០នាក់បានបាត់បង់ជីវិត និងប្រហែល ៣០នាក់ទៀត បានរងរបួស នាព្រឹកថ្ងៃព្រហស្បតិ៍ (ទី២៩ ខែកុម្ភៈ) នេះ នៅពេលដែលគ្រាប់កាំភ្លើងធំ ១គ្រាប់ បានផ្ទុះក្នុងផ្សារហាលវាលមួយកន្លែង នៅទីក្រុង Sittwe របស់រដ្ឋ Rakhine នៃសហភាពមីយ៉ាន់ម៉ា៕

