របាយការណ៍៖ វត្តមានកងជីវពលចិនកើនឡើង នៅសមុទ្រចិនខាងត្បូង

2024/02/29 11:56:19 pm        158

ចំនួននាវាកងជីវពលតាមដែនសមុទ្ររបស់ចិន ជុំវិញតំបន់ភូមិសាស្ត្រសំខាន់ៗ នៅទូទាំងសមុទ្រចិនខាងត្បូង បានកើនឡើង ៣៥ភាគរយ ក្នុងឆ្នាំ២០២៣ ខណៈដែលទីក្រុងប៉េកាំងបានបន្តពង្រឹងវត្តមានរបស់ខ្លួន ក្នុងពេលមានការកើនឡើងនូវភាពតានតឹង ក្នុងតំបន់។ នេះបើយោងតាមទិន្នន័យរបស់អង្គភាព Asia Maritime Transparency Initiative (Amti) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ដោយផ្អែកលើរូបភាពផ្កាយរណបនៃតំបន់ភូមិសាស្ត្រចំនួន៩ នៅក្នុងដែនសមុទ្រនេះ ក្នុងនោះរួមទាំងតំបន់ថ្មប៉ប្រះទឹកផងដែរ របាយការណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ (ទី២៨ ខែកុម្ភៈ) បានរកឃើញថាជាមធ្យមមាននាវាកងជីវពលចំនួន ១៩៥គ្រឿង បង្ហាញវត្តមានក្នុងពេលណាមួយ។

ការកើនឡើងពីឆ្នាំមុនត្រូវបានកើតឡើងអមដោយ «ការប្រែប្រួលខ្លាំង» នៃចំនួននាវា ដែលធ្វើដំណើរទៅតំបន់ថ្មប៉ប្រះទឹក Mischief Reef នៅរដូវក្តៅឆ្នាំ២០២៣ នៅពេលដែលទូកជាង ១៨០គ្រឿង ត្រូវបានគេសង្កេតឃើញប្រមូលផ្តុំនៅទីនោះ ចាប់តាំងពីខែកក្កដាមក។ តំបន់ថ្មប៉ប្រះទឹកនេះ ក៏ត្រូវបានទាមទារផងដែរពីសំណាក់ប្រទេសហ្វីលីពីន និងវៀតណាម។

របាយការណ៍នេះបានលើកឡើងថា៖ «ទិន្នន័យបង្ហាញថា កងជីវពលរបស់ប្រទេសចិន ធ្វើសកម្មភាពក្នុងកម្រិតខ្ពស់។ ហើយហេតុផលគឺមិនទាន់ច្បាស់លាស់នោះទេ សម្រាប់ការកើនឡើងនេះ ដែលជាភាពមិនធម្មតាមួយ បើប្រៀបធៀបទៅនឹងកម្រិតខ្ពស់បំផុត កាលពីឆ្នាំមុននោះ ដែលមាននាវាតែ ៣៧គ្រឿងប៉ុណ្ណោះ នៅតំបន់ថ្មប៉ប្រះទឹក Mischief នេះ»។

យ៉ាងណាក្ដី គំនិតផ្តួចផ្តើមនេះដែលជាផ្នែកមួយនៃមជ្ឈមណ្ឌលដើម្បីការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ពិពណ៌នាអំពីកងជីវពលដែនសមុទ្ររបស់ចិនថា ជា «កម្លាំងនាវាដែលមានគោលបំណងចូលរួមក្នុងការនេសាទពាណិជ្ជកម្ម តែប្រតិបត្តិការរួមជាមួយនឹងការអនុវត្តច្បាប់ និងយោធាចិន ដើម្បីសម្រេចបាននូវគោលបំណងនយោបាយ នៅក្នុងដែនទឹកដែលមានជម្លោះ»៕

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        8
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        19
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm