
ព្យុះធ្ងន់ធ្ងរនៅរដ្ឋ Ohio និងរដ្ឋ Michigan សហរដ្ឋអាមេរិក បណ្តាលឲ្យមានការខូចខាតទ្រង់ទ្រាយធំកាលពីព្រឹកថ្ងៃពុធ និងបណ្តាលឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់គ្មានចរន្តអគ្គិសនីប្រើប្រាស់ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរ បានឲ្យដឹងថា ព្យុះនេះអាចជាព្យុះកួច ។ ផ្ទះរងការបំផ្លិចបំផ្លាញ និងដើមឈើបាក់រលំ ត្រូវបានគេមើលឃើញនៅទូទាំងស្រុក Clark រដ្ឋ Ohio ។
នៅក្នុងទីក្រុង Grand Blanc រដ្ឋ Michigan ព្យុះ បានបំផ្លិចបំផ្លាញអគារឧស្សាហកម្ម នៅតាមផ្លូវហាយវ៉េ ដែលរួមទាំងឃ្លាំងស្តុកគ្រឿងបង្គុំផងដែរ ។
ក្រុមអាជ្ញាធរ អះអាងថា មកទល់នឹងពេលនេះ នៅពុំទាន់មានសេចក្តីរាយការណ៍ពីអ្នករងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ៕