
សេវាកម្មត្រួតពិនិត្យបរិយាកាស Copernicus (CAMS)កាលពីថ្ងៃពុធ (ទី២៨ ខែកុម្ភៈ) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប៉ាន់ស្មានពីការបំភាយកាបូនពីចំហេះព្រៃ នៅក្នុងប្រទេសប្រេស៊ីល វេណេស៊ុយអេឡា និងបូលីវី ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ គឺស្ថិតក្នុងកម្រិតខ្ពស់បំផុតជាលើកដំបូង ក្នុងរយៈពេល ២១ឆ្នាំកន្លងមកនេះ។
នៅប្រេស៊ីល អាំងតង់ស៊ីតេ និងការបំភាយខ្ពស់ពីចំហេះព្រៃ ត្រូវបានគេសង្កេតឃើញ នៅក្នុងរដ្ឋ Roraima ហើយទោះបីជាស្ថិតក្នុងតំបន់ព្រៃទឹកភ្លៀងអាម៉ាហ្សូនក៏ដោយ ក៏រដូវកាលចំហេះព្រៃកម្រិតខ្ពស់បំផុត ជាធម្មតាកើតមានចាប់ពីខែកញ្ញា ដល់ខែតុលា។
សម្រាប់ប្រទេសប្រេស៊ីល និងវេណេហ្ស៊ុយអេឡា ការប៉ាន់ស្មានពីការបំភាយកាបូន គឺកម្រិត ៤,១ និង ៥,២មេហ្គាតោនរៀងៗខ្លួន។ សម្រាប់ប្រទេសបូលីវី មានការបំភាយកាបូន ០,៣មេហ្គាតោន។ អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ម្នាក់របស់ CAMS គឺលោក Mark Perrington បាននិយាយថា ស្ថានភាពគ្រោះរាំងស្ងួត និងរលកកម្ដៅដែលបានកើតមាននៅក្នុងតំបន់ទាំងនេះ បានរួមចំណែកយ៉ាងធំ ក្នុងចំហេះចំនួន ៣លើក នៅឆ្នាំនេះ៕