
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Blida របស់ប្រទេសអាល់ហ្សេរី បានបង្ហាញភាពសប្បាយរីករាយរបស់ពួកគេចំពោះការធ្លាក់ព្រិលច្រើន ដែលកើតមានឡើងយឺតយ៉ាវជាងពេលធម្មតាក្នុងឆ្នាំនេះ ធ្វើឲ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់នោះ ។
រៀងរាល់រដូវរងា ប្រជាពលរដ្ឋមកពីទីក្រុងជាច្រើនទូទាំងប្រទេសអាល់ហ្សេរីយ៉ា ធ្វើដំណើរទៅកាន់ភ្នំ Chrea ដើម្បីកម្សាន្តសប្បាយរីករាយសកម្មភាពរដូវរងារបស់ពួកគេ ចាប់ពីការជិះបន្ទះក្តាររអិល រហូតដល់ជិះរថយន្តខ្សែកាប ។ ប៉ុន្តែឆ្នាំនេះ រដូវរងាស្ងួត ហើយភ្លៀង និងព្រិលធ្លាក់នៅចុងខែកុម្ភៈ ។
លោក Salim គឺជាម្ចាស់តូបជួលបន្ទះក្តាររអិតល និយាយថា ពួកយើងខានពុំបានឃើញព្រិល ពួកយើងធ្លាប់តែឃើញវាជារៀងរាល់ឆ្នាំ ហើយវាហាក់ដូចជាចម្លែកខ្លាំងណាស់កាលដែលព្រិលមិនធ្លាក់ឆាប់បែបនេះ ក្នុងឆ្នាំនេះ ។
លោកបន្តថា នៅពេលដែលគ្មានព្រិលធ្លាក់ ពួកយើងក៏គ្មានការងារធ្វើនោះដែរ ៕