ADB នឹង​ផ្ដល់​កម្ចី​ឥណទាន​សម្រាប់​អភិវឌ្ឍន៍​ទឹកស្អាត ​និង​អនាម័យ​ទីក្រុង​ក្នុង​ខេត្ត​ចំនួន​បី​

2021/04/27 02:59:58 am        27

បាត់ដំបង ​៖ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ហៅ​កាត់​ថា ADB នឹង​ផ្ដល់​ប្រាក់កម្ចី​ឥណទាន ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ​សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ ​ទឹកស្អាត ​និង​បញ្ហា​អនាម័យ​ទីក្រុង ​នៅ​ខេត្ត​ចំនួន៣ ​ក្នុងនោះ​ មាន​ខេត្តបាត់ដំបង ​ខេត្តសៀមរាប​ និង​ខេត្តកំពង់ចាម ។


ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ ដោះស្រាយ​ផល​ប៉ះពាល់​ នៃ​ការអនុវត្ត​គម្រោង​ទឹកស្អាត ​និង​អនាម័យ​ក្រុង​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ​នៅ​ថ្ងៃទី​៧ ​ខែតុលា ឆ្នាំ​២០២០ លោក​ សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង ​មានប្រសាសន៍ថា ​ទាក់ទង​នឹង​គម្រោង​អភិវឌ្ឍ​លើ​វិស័យ​ទាំងពីរ​នេះ ​គឺ​នឹង​មាន​ការសាងសង់​ប្រព័ន្ធ​លូ ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ និង​ទីលាន​ចាក់សំរាម​ជាដើម ​ហើយ​ដើម្បី​ឈាន​ដល់​ការសាងសង់​ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​អស់នោះ ​នឹង​មាន​ការសិក្សា​វាយតម្លៃ​ពី​ផល​ប៉ះពាល់​នានា របស់​ក្រុមការងារ​ជំនាញ​របស់​អន្តរក្រសួង ។

លោក​អភិបាលរង បាន​បន្ថែមថា ​នៅក្នុង​កិច្ចប្រជុំ​នេះ​ គឺ​មាន​ការ​ប្រាប់​ទៅ​អាជ្ញាធរ​មូលដ្ឋាន ​ដើម្បី​ផ្សព្វផ្សាយ​ពី​គម្រោង​នេះ ​និង​ពន្យល់​ទៅដល់​មូលដ្ឋាន ដែល​នឹង​ត្រូវ​អនុវត្ត​គម្រោង ​និង​ឲ្យ​មូលដ្ឋាន​បាន​ស្វែងយល់​ ចូលរួម​គាំទ្រ​អំពី​ការអនុវត្ត​គម្រោង​តាមរយៈ​គំនូស​ប្លង់​បច្ចេកទេស ​និង​ធ្វើ​ឲ្យ​ថ្នាក់​មូលដ្ឋាន ​កាន់តែ​យល់ដឹង ​អំពី​គោលនយោបាយ​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ​យល់ដឹង​ពី​គោលការណ៍ ​និង​ពី​នីតិវិធី ​នឹង​ចាប់​ដំណើរការ​វាស់វែង​លម្អិត ។

បើ​យោង​តាម​មន្ត្រី​តំណាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា ​ការសិក្សា​វាយតម្លៃ​ពី​ផល​ប៉ះពាល់​នោះ គឺ​ផ្ដោត​ទៅលើ​ការប៉ះពាល់​សំណង់​នានា ផ្ទះសម្បែង ​ដីធ្លី ដំណាំ​ឈើ​ហូប​ផ្លែ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​របស់​ពលរដ្ឋ ​ដែល​ស្ថិត​នៅ​ជាប់​នឹង​គម្រោង​នេះ ។

គួរ​បញ្ជាក់ថា ​ក្នុង​កិច្ចប្រជុំ​នេះ មិន​ទាន់បាន​បញ្ជាក់​ពី​ទំហំ​ទឹកប្រាក់​ដែល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី គ្រោង​នឹង​ផ្ដល់​ប្រាក់​កម្ចី​ឥណទាន​ដល់​កម្ពុជា​ប៉ុន្មាន​នោះទេ​ ហើយ​ទីតាំង​អភិវឌ្ឍន៍​ ​ក៏​នៅ​មិនទាន់​លម្អិត​ពី​តំបន់​ណាមួយ​ ក្នុង​ក្រុង​បាត់ដំបង​នោះដែរ ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am