មាត្រាចំនួន១០ នៃច្បាប់ការងារធ្វើ​វិសោធនកម្ម​​ ត្រូវ​បាន​គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងហើយ

2021/07/09 03:25:25 pm        736

ភ្នំពេញ ៖ តាមរយៈកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពី​ចម្ងាយតាមប្រព័ន្ធវីដេអូក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី​៩កក្កដានេះ សេចក្តី​ព្រាងច្បាប់ ស្តីពី វិសោធនកម្ម​មាត្រាចំនួន ១០នៃច្បាប់ការងារត្រូវបាន​គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងហើយ។

មាត្រាចំនួន១០ ​ត្រូវបានធ្វើវិសោធនកម្ម ដែល​គណៈរដ្ឋមន្ត្រីអនុម័តនៅថ្ងៃនេះ រួមមាន ៖​ មាត្រា១២៣ ,មាត្រា១៣៨, មាត្រា១៦២,មាត្រា៣០០, មាត្រា៣៤៣,មាត្រា៣៥០, មាត្រា៣៦៣, មាត្រា៣៥០, មាត្រា៣៦៣ និងមាត្រា៣៦៧ នៃ​ច្បាប់ស្តីពីការងារ ដែល​ត្រូវ​ប្រកាស​ឱ្យ​ប្រើ​ដោយ ព្រះរាជក្រមចុះ​ថ្ងៃទី១៣ខែមីនា ឆ្នាំ១៩៩៧” ។ នេះបើយោងតាមផេកហ្វេសបុក​របស់ ឯកឧត្តម​ ផៃ ស៊ី ផាន រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ៩ខែកក្កដា នេះ ។

សេចក្តីព្រាងច្បាប់​ស្តីពីវិសោធនកម្មចំនួន១០មាត្រានៃច្បាប់ស្តីពីការងារ​នេះរៀបចំឡើង ក្នុង​គោល​បំណង ៖ កែ​សម្រួល​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​វេនការងាររបស់រោងចក្រ​សហគ្រាសដែលមាន ដំណើរការលើសពី១វេនជាប្រចាំ ដើម្បីបង្កើនភាពទាក់ទាញឧស្សាហកម្មទំនើប​ដូចជា​រោងចក្រ ផលិត​បរិក្ខារអគ្គិសនី​គ្រឿងអេឡិចត្រូនិច និងការកែច្នៃម្ហូបអាហារជាដើម​ និងបង្កើនការងារជូន ប្រជាពលរដ្ឋ ។

ពង្រីកវិសាលភាពសេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល​ក្នុងការដោះស្រាយ​វិវាទបុគ្គលដើម្បី ពង្រឹងប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទការងារ និងឆ្លើយតប នឹងតម្រូវការរបស់ភាគីវិវាទ ព្រមទាំងកាន់តែធានាបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ។

លុបការឈប់នៅថ្ងៃបន្ទាប់ សម្រាប់​ថ្ងៃឈប់​សម្រាកបុណ្យចំថ្ងៃអាទិត្យ​ដែលដូចគ្នាទៅ​នឹងការ​មិន​លើក​ពេលឈប់សម្រាក ​បុណ្យចំថ្ងៃអាទិត្យរបស់មន្ត្រីរាជការ ដើម្បីឆ្លើយតបទៅ​នឹងការវិវឌ្ឍ​ផ្នែក​សង្គម - សេដ្ឋកិច្ចកម្ពុជា សំដៅលើកកម្ពស់ផលិតភាពការងារនិងពង្រឹងភាពប្រកួត​ប្រជែង​សេដ្ឋកិច្ច​កម្ពុជា ទាំងក្នុងតំបន់ និងសកលលោក ។

ផ្តល់នីតិសម្បទាជានគរបាល យុត្តិធម៌ដល់អធិការការងារឱ្យពិនិត្យបទល្មើសនៃច្បាប់ ស្តីពីការងារ ស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធី ព្រហ្មទណ្ឌ និងស្របតាមភារកិច្ច ដែលមន្ត្រីអធិការកិច្ច ការងារ ត្រូវធ្វើនិងបានកំពុងធ្វើ ។ កែសម្រួលមាត្រាពាក់ព័ន្ធ នឹងមាត្រាដែលត្រូវបានធ្វើវិសោធនកម្មក្នុងឆ្នាំ ២០០៧ និងឆ្នាំ២០១៨ ហើយមិនទាន់ត្រូវបានធ្វើវិសោធនកម្មឱ្យមានសង្គតិភាពនឹងគ្នា ។

សូមជម្រាបថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៩ខែកក្កដានេះ ក្រៅពីពិនិត្យពិភាក្សាអនុម័តលើ សេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីព្រាងច្បាប់ ស្តីពីវិសោធន កម្មដែលមាន១០មាត្រាស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជ ស / រកម ០៣៩៧/០១ ចុះ ថ្ងៃទី១៣ខែមីនា ឆ្នាំ១៩៩៧ កិច្ចប្រជុំក៏បានអនុម័តលើសំណើសុំការយល់ព្រម ពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័ត ពីស្ថាប័ននីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័ត យល់ព្រម​លើពិធីសារ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូក​បី​ស្តីពី​ការត្រៀម​បម្រុង​អង្ករសង្ក្រោះបន្ទាន់ផងដែរ៕

អត្ថបទ មុត សុទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm