
កាលពីថ្ងៃពុធម្សិលមិញ ភ្ញៀវទេសចរ រាប់រយនាក់ បានជួបជុំគ្នានៅទន្លេក្នុងទីក្រុងភាគខាងជើង Prayagraj ប្រទេសឥណ្ឌា ដើម្បីទស្សនាហ្វូងសត្វស្លាបសមុទ្របំផ្លាស់ទីជម្រក ។
ក្រុមភ្ញៀវទេសចរ នាំគ្នាថតរូប និងបោះចំណីដល់សត្វស្លាបទាំងអស់នេះ ខណៈពេលពួកគេជិះទូក ។
គួរឲ្យដឹងថា សត្វស្លាប់រាប់លានក្បាល បានផ្លាស់ទីជម្រកជារៀងរាល់ឆ្នាំ ទៅកាន់តំបន់ផ្សេងៗគ្នានៅទូទាំងប្រទេសឥណ្ឌា ដើម្បីគេចចេញពីអាកាសធាតុត្រជាក់ខ្លាំង នៅតំបន់ភាគខាងជើងអឺរ៉ុប និងអាស៊ី ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញ មានជំនឿថា ការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុ បានគំរាមកំហែងដល់សត្វស្លាបផ្លាស់ទីជម្រកទាំងអស់នេះ ដែលធ្លាប់រស់នៅតំបន់វាលទំនាប ចន្លោះអាហ្វ្រិក និងអឺរ៉ុប ៕