ស្រីលង្កាបញ្ឈប់ផ្តល់ទិដ្ឋាការឥតគិតថ្លៃដល់ជនជាតិរុស្ស៊ី និងអ៊ុយក្រែនដែលស្នាក់នៅរយៈពេលយូរ

2024/03/01 05:04:19 am        256

ប្រទេសស្រីលង្កាបានសម្រេចបញ្ឈប់ផ្តល់ទិដ្ឋាការរយៈពេលវែង ដោយឥតគិតថ្លៃដល់ជនជាតិរុស្ស៊ី និងអ៊ុយក្រែន ដែលបានរស់នៅក្នុងប្រទេសកោះមហាសមុទ្រឥណ្ឌានេះរយៈពេល ២ឆ្នាំកន្លងមកនេះ។ នេះបើតាមការឲ្យដឹងពីមន្ត្រីរដ្ឋាភិបាល នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែកុម្ភៈ) នេះ។

ចាប់តាំងពីទីក្រុងមូស្គូបានលុកលុយអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ស្រីលង្កាបានអនុញ្ញាតឲ្យជនជាតិរុស្ស៊ី និងអ៊ុយក្រែនស្នាក់នៅក្នុងប្រទេស ដោយមិនបង់ប្រាក់ សម្រាប់ថ្លៃទិដ្ឋាការ ប៉ុន្តែឥឡូវនេះពួកគេនឹងត្រូវបង់ថ្លៃសេវា។

រដ្ឋមន្ត្រីសន្តិសុខសាធារណៈ លោក Tiran Alles បានប្រាប់សារព័ត៌មាន Reuters ថា តម្លៃបង់សេវា គឺប្រហែល ៥០ដុល្លារ សម្រាប់ការសុំទិដ្ឋាការរយៈពេល ៣០ថ្ងៃ ប្រសិនបើពួកគេចង់ស្នាក់នៅក្នុងប្រទេសស្រីលង្កា។

កាលពីសប្តាហ៍មុន អាជ្ញាធរអន្តោប្រវេសន៍បាននិយាយថា ពួកគេកំពុងបញ្ចប់គម្រោងទិដ្ឋាការរយៈពេលវែងដោយឥតគិតថ្លៃ សម្រាប់ពលរដ្ឋរុស្ស៊ី និងអ៊ុយក្រែន ដោយកំណត់ថ្ងៃផុតកំណត់នៅថ្ងៃទី៧ ខែមីនា សម្រាប់ការចាកចេញរបស់អ្នកដែលគ្មានទិដ្ឋាការថ្មី នៅក្នុងសេចក្តីប្រកាសដំណឹងមួយ ដែលការជូនដំណឹងនេះបានបង្កមានការអត្ថាធិប្បាយនៅលើបណ្ដាញសង្គម។

លោក Priantha Fernando ប្រធានស្ថាប័នទេសចរណ៍របស់ប្រទេសកោះនេះ បាននិយាយថា ជនជាតិរុស្សី និងអ៊ុយក្រែនប្រហែល ៣០០ ទៅ ៤០០នាក់ ត្រូវបានគេប៉ាន់ស្មានថា បានស្នាក់នៅក្នុងប្រទេសស្រីលង្កា គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ មក៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        38
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        48
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm