
សាលារៀនមួយនៅក្នុងខេត្ដបាន់ទិន(Banten) ភាគកណ្ដាលប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានសាល្បងកម្មវិធីផ្ដល់អាហារថ្ងៃត្រង់ដោយមិគិតថ្លៃដែលស្រដៀងគ្នាទៅនឹងសំណើមួយ ដែលស្នើដោយប្រធានាធិបតីជាប់ឆ្នោតលោកប្រាបូវ៉ូ ស៊ូបៀនតូ(Prabowo Subianto)។
លោកអ៊ែរឡាងហ្កា ហាតាតូ(Airlangga Hartart) រដ្ឋមន្រ្ដីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ការសាកល្បង១ថ្ងៃនៅថ្ងៃព្រហស្បតិ៍នេះ គឺមានគោលបំណងបង្ហាញនូវចំណុចមូលដ្ឋាននៃកម្មវិធីនេះនៅមុនពេលដែលវាត្រូវបានគេអនុវត្ដន៍នៅតាមសាលាទូទាំងប្រទេស។
លោកបាននិយាយថា ការសាកល្បងនេះ គឺជាការផ្ដួចផ្ដើមឡើងអោយអនុវត្ដន៍នៅតាមស្រុក ប៉ុន្ដែ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានកត់សម្គាល់ថា ភាពស្រដៀងរបស់នៃកម្មវិធីស្របទៅនឹងសំណើរបស់លោក ប្រាបូវ៉ូ ដែលជាការសន្យាមួយក្នុងចំណោមការសន្យាជាច្រើនដើម្បីទាក់ទាញអ្នកបោះឆ្នោត។
កម្មវិធីដែលស្នើឡើងដោយលោកប្រាបូវ៉ូ បានរុញឲ្យមានភាពចម្រូងចម្រាស់។ យោងតាមឯកសារបែកធ្លាយដែលអ្នកសារព័ត៌មានReutersបានឃើញ អោយដឹងថា គ្រាន់តែការចំណាយសម្រាប់កម្មវិធីនេះ អាចធ្វើឲ្យឱនភាពថវិការសារពើពន្ធរបស់ប្រទេសឥណ្ឌូនេស៊ីកាន់តែមានទំហំធំជាងមុន។