
យានដ្រូនបានថតបង្ហាញពីទីវាលដែលត្រូវភ្លើងឆេះ និងសង្កាត់នានាក្នុងក្រុងស្ទីននេត (Stinnett) ដែលត្រូវបំផ្លាញក្នុងរដ្ឋតិចសាស់ (Texas) សហេដ្ឋអាមេរិក បន្ទាប់ពីចំហេះព្រៃដ៏ធំលើកទីពីរ បានរាលដាលខ្លាំងនៅទូទាំងតំបន់ប៉ានហានដល(Panhandle)ក្នុងប្រវត្ដិសាស្រ្ដរដ្ឋតិចសាស់មិនធ្លាប់មាន។
យោងតាមសេវា តិចសាស់ A&M Forest បានរាយការណ៍ថា ចំហេះព្រៃ បានឆេះខ្លាំងនៅភាគឦសាន តំបន់ អាម៉ារីឡូ (Amarillo) តាំងពីថ្ងៃច័ន្ទទី២៦កុម្ភ: និងបានធ្វើអោយផ្ទៃដីស្មៅទំហំ៣៤៤.០០០ហិកតា និងឈើដែលកាប់រួចក្លាយជាពណ៌ខ្មៅតាំពីថ្ងៃច័ន្ទ ហើយបានរាលដាលទៅពាសពេញព្រំដែនខាងកើតក្រុងអូក្លាហូម៉ា (Oklahoma) ថែមទៀត។
ក្រុមមន្រ្ដីបាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់គឺស្រ្ដីចំណាស់អាយុ៨៣ឆ្នាំ ក្នុងក្រុងហ៊ូតឈីនសុន (Hutchinson)ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការថា បានស្លាប់ក្នុងភ្លើង។
ដោយឡែក ចំហេះព្រៃមានទំហំតូចៗជាច្រើនកន្លែងបានឆេះផ្នែកផ្សេងទៀតនៃតំបន់ ប៉ានហានដល (Panhandle) ភាគខាងជើង ដែលបង្កឡើងដោយស្ថានភាពខ្យល់ក្ដៅ និងស្ងួត៕