ស្អែកនេះ គ.ជ.ប ចាប់ផ្តើមចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរ​ឈ្មោះចូលរួម​បោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត

2024/03/01 07:07:20 pm        94

នៅថ្ងៃស្អែកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នឹងចាប់​ផ្តើម​ចុះ​បញ្ជី​គណបក្ស​នយោបាយ និងបេក្ខជនឈរ​ឈ្មោះ​បោះឆ្នោត​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត ក្រុង-ស្រុក និងខណ្ឌ អាណ្ណត្តិទី៤ ឆ្នាំ២០២៤។

ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធាន​ក្រុម​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប) នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុម​ប្រឹក្សា​ស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលមានការចូលរួមពីបណ្តាក្រសួង-ស្ថាប័ន តំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល។

ឯកឧត្តម បានឱ្យដឹងថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុម​ប្រឹក្សា​ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ មានរយៈពេល៥ថ្ងៃ ដោយត្រូវចាប់ផ្តើមពីថ្ងៃទី២ ខែមីនា ដល់​ថ្ងៃ​ទី៦ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តម បានឱ្យដឹងទៀតថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និង​បញ្ជី​បេក្ខជនឈរឈ្មោះ ត្រូវធ្វើឡើងតាមទម្រង់បែបបទលេខ ១០០៨ ដែលកំណត់ដោយ គ.ជ.ប។ ឯកឧត្តម បញ្ជាក់ថា ការមានសិទ្ធិឈរឈ្មោះជាបេក្ខជន គឺប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែល​មាន​បំណង​ឈរ​ឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ត្រូវ​បំពេញ​លក្ខ​ខណ្ឌ និងមានលក្ខណៈសម្បត្តិដូចជា មានសញ្ជាតិខ្មែរពីកំណើត, អាយុយ៉ាងតិច២៥ឆ្នាំ គិត​ដល់​ថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០២៤, បានអនុវត្ត​សិទ្ធិបោះឆ្នោត​ដោយ​បាន​បោះឆ្នោត សម្រាប់​ការ​បោះឆ្នោត​ជា​សកល លើកចុងក្រោយ ដែលរៀបចំឡើងដោយ គ.ជ.ប លើកលែងតែ​ករណី​ដែល​ការ​មិន​អាច​អនុវត្តសិទ្ធិបោះឆ្នោតនេះមានមូលហេតុសមស្រប។

ឯកឧត្តម បានបញ្ជាក់ទៀតថា ចំពោះលក្ខខណ្ឌ និងបែបបទ​ក្នុង​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ គឺគណបក្សនយោបាយ ត្រូវបំពេញ​ពាក្យ​សុំ​ចុះ​បញ្ជី​គណបក្ស​នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះចំនួន២ច្បាប់, ពាក្យ​សុំ​ត្រូវ​ចុះហត្ថលេខាដោយប្រធានគណបក្ស នយោបាយ ឬតំណាង​ដែល​បាន​ទទួល​ការ​ផ្ទេរ​សិទ្ធិ​ជា​លាយ​លក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយនោះ។

ចំពោះពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ឯកឧត្តម បានឱ្យដឹងទៀតថា ឯកសារតម្រូវ​ដែល​ត្រូវ​ភ្ជាប់​ជា​សេចក្តី​ចម្ល​ង​លិខិត​បញ្ជាក់​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយនៅក្រសួងមហាផ្ទៃ ,សេចក្តីចម្លងប្រកាស​ស្តីពី​ការ​ចុះ​ឈ្មោះក្នុ​ង​បញ្ជី​គណបក្ស​នយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់​នីត្យានុកូល​កម្ម​ដោយ​អង្គភាព​ច្រក​ចេញ​ចូល​តែ​មួយ​នៃរដ្ឋបាលរាជធានី ខេត្ត ឬការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក និងខណ្ឌ ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុម​ប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២៤​ខាងមុខ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm