កោះតៃវ៉ាន់កំពុងប្រឈមសម្ពាធពីប្រទេសចិនឥតឈប់ឈរមុនពិធីស្បថចូលកាន់តំណែងមេដឹកនាំបន្ទាប់របស់ខ្លួន នៅថ្ងៃទី២៤ខែឧសភា ដោយក្នុងនោះក្រុមមន្ត្រីក្នុងទីក្រុងតៃប៉ិ បារម្ភថាទីក្រុងប៉េកាំងនឹងដាក់សម្ពាធថែមទៀតតាមរយៈការធ្វើសមយុទ្ធទ្រង់ទ្រាយធំដែលពិបាកនឹងបញ្ចៀសជម្លោះដោយផ្ទាល់បាន។

ចាប់តាំងពីមេដឹកនាំលំដាប់ទី២ បច្ចុប្បន្នលោក ឡៃ ឆឹង-ទ (Lai Ching-te) បានឈ្នះតំណែងជាមេដឹកនាំកាលពីនៅខែមករា ប្រទេសចិនចាត់ទុកលោក ឡៃ ជាអ្នកបំបែកខ្លួន ទីក្រុងប៉េកាំងបានដណ្តើមយកសម្ព័ន្ធមិត្តការទូត ផ្លាស់ប្តូរផ្លូវអាកាសនៅច្រកសមុទ្រតៃវ៉ាន់ដ៏តូចចង្អៀត និងបានចាប់ផ្តើមការល្បាតឆ្មាំឆ្នេរសមុទ្រជាទៀងទាត់ជុំវិញតំបន់កោះ គីនមិន (Kinmen)គ្រប់គ្រងដោយកោះតៃវ៉ាន់ ដែលជាឆ្នេរសមុទ្រធំបំផុតរបស់ប្រទេសចិន។

ចិន អះអាងសិទ្ធិកាន់កាប់លើកោះតៃវ៉ាន់ គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ថាជាទឹកដីរបស់ខ្លួនទោះមានការបដិសេធយ៉ាងដាច់អហង្ការពីកោះនេះក៏ដោយ។
ដោយបានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិកាលពីសប្តាហ៍មុន តំណាងរាស្ត្រសហរដ្ឋអាមេរិកលោក ម៉ៃ ហ្គាឡាហ័រ (Mike Gallagher) បាននិយាយថា ការល្បាតរបស់ទីក្រុងប៉េកាំងនៅជុំវិញទីក្រុង Kinmen ដែលជាការជិះនាវាឆ្វែលចុះឆ្វែលឡើងពីទីក្រុងសាយមិន(Xiamen)និងទីក្រុងខ្វាងចូវ (Quanzhou)របស់ប្រទេសចិន គឺជាផ្នែកមួយនៃគំរូការដាក់សម្ពាធឥតឈប់ឈរលើកោះតៃវ៉ាន់។

មន្ត្រីបរទេសម្នាក់ដែលតាមដានបញ្ហាសន្តិសុខក្នុងតំបន់ បានពណ៌នាអំពីអ្វីដែលកំពុងកើតឡើងថាជា ការដាក់សម្ពាធឥតឈប់ឈរ ដោយរក្សាសារដែលថាទីក្រុងប៉េកាំងមិនចូលចិត្តលោកឡៃ ប៉ុន្តែដោយមិនបានរៀបចំល្បែងសង្គ្រាម ដូចដែលប្រទេសនេះបានធ្វើសកម្មភាពយោធាពីរដងនៅជុំវិញកោះកាលពីមួយឆ្នាំកន្លះកន្លងទៅ ឬបង្ខំឱ្យមានការប្រឈមដាក់គ្នាដោយយោធាដោយផ្ទាល់នោះឡើយ។
ប្រទេសចិននិយាយថា សកម្មភាពល្បាតឆ្នេរ គឺដើម្បីធានាសុវត្ថិភាពរបស់អ្នកនេសាទរបស់ខ្លួន។ អ្នកនេសាទជនជាតិចិនពីរនាក់បានស្លាប់កាលពីខែមុន ព្រោះតែព្យាយាមរត់គេចពីឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់ បន្ទាប់ពីចូលទៅជិតកូនកោះ Kinmen ដែលមានការយាមកាមដ៏តឹងតែង៕