
អាជ្ញាធររុស្ស៊ី មានបំណងផ្លាស់ប្តូរប្រព័ន្ធពន្ធសម្រាប់បុគ្គលនិងអាជីវកម្មដែលមានប្រាក់ចំណូលខ្ពស់ ដើម្បីឲ្យពួកគេចំណាយកាន់តែច្រើន ចូលទៅក្នុងថវិការដ្ឋ។
លោកពូទីន បានថ្លែងថា៖«ខ្ញុំស្នើឲ្យពិចារណាវិធីសាស្រ្តរបស់យើងក្នុងការធ្វើទំនើបកម្មប្រព័ន្ធសារពើពន្ធក្នុងការចែកចាយបន្ទុកពន្ធដោយសមធម៌បន្ថែមទៀតចំពោះអ្នកដែលមានប្រាក់ចំណូលរួម និងផ្ទាល់ខ្លួន ខ្ពស់»។
វិមានក្រឹមឡាំង បានណែនាំរដ្ឋាភិបាល និងសភាឲ្យដាក់សំណើជាក់លាក់មួយ និងចុះហត្ថលេខាលើច្បាប់រហូតដល់ឆ្នាំ២០៣០។
យោងតាមប្រភពនៃការបោះពុម្ពផ្សាយនេះ ការសម្រេចនេះ ទាក់ទងនឹងការអនុវត្តប្រព័ន្ធពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន (PIT) ដែលកំពុងរីកចម្រើន នៅក្នុងប្រទេសរុស្ស៊ី។
ប្រជាពលរដ្ឋដែលរកបានច្រើនជាង ៥លានរូប្លិ៍ (ប្រហែល៥៥.00ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ បច្ចុប្បន្នបង់១៥ភាគរយនៃប្រាក់ចំណូលរបស់ពួកគេ នៅក្នុងពន្ធជាជាងស្តង់ដា ១៣ភាគរយ។ លោកពូទីន មិនបានបញ្ជាក់ពីលក្ខខណ្ឌថ្មីសម្រាប់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនទេ។
បន្ថែមពីលើពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ពួកគេបានពិភាក្សាអំពីពន្ធលើប្រាក់ចំណេញសាជីវកម្មលើស- ជាអ្វីដែលគេហៅថា ពន្ធលើសពីការកំណត់របស់រដ្ឋាភិបាល ដែលត្រូវបានណែនាំកាលពីឆ្នាំមុនជាវិធានការដែលកើតឡើងតែម្តង ប៉ុន្តែអាចក្លាយជាអចិន្ត្រៃយ៍។
ក្រសួងហិរញ្ញវត្ថុរបស់សហព័ន្ធរុស្ស៊ី បានឲ្យដឹងថា ពន្ធនេះ បង្កើតបានច្រើនជាង៣០០ពាន់លានរូប្លិ៍ (ប្រហែល៣,៣ពាន់លានដុល្លារ) សម្រាប់ថវិការុស្ស៊ី។ វាត្រូវបានបង់ដោយអាជីវកម្ម ហើយប្រាក់ចំណេញ ជាមធ្យមមុនពេលបង់ពន្ធសម្រាប់ឆ្នាំ២០២១-២០២២ លើសពី១ពាន់លានរូប្លិ៍ (ប្រហែល ១១ លានដុល្លារអាមេរិក)។