រថយន្តបំពាក់ទូត្រជាក់ច្រើនគ្រឿងដឹកទំនិញឆ្លងដែនចូលកម្ពុជា តាមច្រកអូរស្មាច់ ត្រូវពលរដ្ឋសង្ស័យដឹកបំណែកសាច់បង្កក

2024/03/01 10:36:41 pm        248

ក្នុងមួយថ្ងៃៗត្រូវបានគេសង្កេតឃើញថា មានរថយន្តប្រភេទទូឃ្លុបបំពាក់ដោយម៉ាស៊ីនត្រជាក់ ឬទូក្លាសេតូចធំប្រមាណជាង ១០គ្រឿង បានធ្វើសកម្មភាពដឹកជញ្ជូនទំនិញឆ្លងដែនចូលកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ដោយពុំឃើញមានសមត្ថកិច្ចជំនាញប្រចាំការនៅច្រកទ្វារនោះត្រួតពិនិត្យឬឆែកឆេឡើយ ដែលករណីនេះ ត្រូវប្រជាពលរដ្ឋសង្ស័យថា មានដឹកបំណែកសាច់បង្កក ដែលពួកគាត់ចាត់ទុកថា ជាសាច់ច្បាប់ហាមឃាត់ ឬខុសច្បាប់។

ជាក់ស្តែង នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ ភ្នាក់ងារទូរទស្សBTV Newsបាន​ទៅផ្តិតយករូបភាពពីច្រកទ្វារ​ព្រំដែន​អន្តរជាតិអូរស្មាច់ ​គឺបានឃើញ​មានរថយន្តប្រភេទទូឃ្លុបបំពាក់​ដោយម៉ាស៊ីនត្រជាក់តូចធំ​ប្រមាណជាង១០គ្រឿង ​ដូចការលើកឡើងរបស់ប្រជាពលរដ្ឋពិតមែន និងបានដឹងទៀតថា ​រថយន្តខាងលើគឺដឹកទំនិញបែបនេះ ចូលតាមច្រកទ្វារអូរស្មាច់ ឆ្ពោះទៅផែស្ងួត​ដែលនៅចម្ងាយប្រមាណ ៦គីឡូម៉ែត្រពីទីតាំងច្រកទ្វារ គឺស្ថិតនៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ​ប៉ុន្តែមិនបានដឹងថា ជាទំនិញអ្វីឱ្យប្រាកដនោះទេ។

ដោយឡែក ប្រភពពីមន្ត្រីមួយចំនួននៅក្នុងខេត្តឧត្តរមានជ័យ បានបង្ហើប​ដោយសុំមិនបញ្ចេញ​អត្តសញ្ញាណ​ បានឱ្យដឹងថា រថយន្តប្រភេទបំពាក់ទូម៉ាស៊ីនត្រជាក់ខាងលើនេះ គឺដឹកបំណែក​សាច់បង្កក ជ្រូក មាន់ ទា ចូលកម្ពុជាជារៀលរាល់ថ្ងៃ ​និងគ្មានអ្នកហ៊ានពិនិត្យពិតមែន។

ជាក់ស្តែង ភ្នាក់ងារទូរទស្សBTV Newsបានសាកសួរទៅលោក ឯម បញ្ញារិទ្ធ ប្រធានច្រកទ្វារព្រំដែន​អន្តរជាតិអូរស្មាច់ កាលពីថ្ងៃទី២៩ ​ខែកុម្ភៈ ឆ្នាំ២០២៤​ លោកបានឆ្លើយតបថា ពាក់ព័ន្ធ​នឹងករណី​ខាងលើនេះ លោកពុំមានជំនាញក្នុងការត្រួតពិនិត្យអ្វីនោះទេ​ ចំពោះករណីនេះ លោកបានត្រឹមតែ​សម្លឹង​មើលរថយន្តដែលដឹកឆ្លងកាត់តែប៉ុណ្តោះ ​ព្រោះវាជាជំនាញរបស់សមត្ថិកិច្ចពាក់ព័ន្ធ ជាអ្នកត្រួតពិនិត្យ។

ចំណែកលោក វ៉ាន់ ក្តេរ ប្រធានគយច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ បានប្រាប់តាមទូរស័ព្ទ​យ៉ាងដូច្នេះថា ​ករណីខាងលើលោកមិនអាចឆ្លើយ ឬអត្ថាធិប្បាយបានទេ តែបើចង់ដឹងច្បាស់ សូមប្អូនសួរទៅខាងអគ្គនាយកដ្ឋានគយ និងរដ្ឋករចុះ។ ចំណែកអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តម គន់ ញឹម បានប្រាប់តាមទូរសព្ទ កាលពីថ្ងៃទី២៩ ខែកុម្ភៈ យ៉ាងខ្លីថា ចាំលោកពិនិត្យ និងសួរនាំករណីនេះសិន!។

ដោយឡែក ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រក្ខាប្រមាញ់ និងសេសាទ បាប្រាប់ពាក់ព័ន្ធនឹងករណីខាងលើនេះដែរថា​ បច្ចុប្បន្ននេះ យើងមិនទាន់​មាន​ការ​ហាមឃាត់ការនាំចូលសាច់បង្កកនោះទេ ប៉ុន្តែនឹងមានការហាមឃាត់បំណែក​នៃ​សាច់បង្កករយៈពេល៦ខែជាបណ្តោះអាសន្ន ​ដែលនឹងចាប់ពីខែមីនា ឆ្នាំ២០២៤នេះទៅ។

អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា បាន​ចេញ​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី​២៣ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២៤ ​ដោយ​ផ្អាក​ជា​បណ្តោះ​អាសន្ន​លើ​ការ​នាំ​ចូល​គ្រឿង​ក្នុង​សត្វ​ និង​បំណែក​សាច់​បង្កក​រយៈ​ពេល​៦​ខែ ​ចាប់​ពី​ថ្ងៃ​ទី​១២​ ខែមីនា​ដល់​១២​ កញ្ញា​ឆ្នាំ​២០២៤​។ ​ការ​​ផ្អាក​ការ​នាំ​ចូល​ប្រភេទ​ទំនិញ​ទាំង​នេះ​ គឺ​ដោយ​សារ​តែ​កន្លង​មក​សមត្ថ​កិច្ច​ចាប់​បាន​​គ្រឿង​ក្នុង​សត្វ ​និង​សាច់​បង្កក​ដែល​នាំ​ចូល​ពី​ក្រៅ​ប្រទេស ​មាន​ខូច​គុណ​ភាព​ និង​​រក្សា​ទុក​មិន​បាន​ត្រឹម​ត្រូវ​ ដែល​ប៉ះពាល់​ដល់​សុខ​ភាព​អ្នក​បរិភោគ​ និង​ពលរដ្ឋអ្នកចិញ្ចឹមកម្ពុជា៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm