​ ក្រសួងវប្បធម៌ដាក់តាំងពិព័រណ៍សិប្បកម្មខ្មែរ បើកជូនសាធារណជនចូលទស្សនាដោយសេរីរយៈពេល៣ថ្ងៃ

2024/03/01 10:39:22 pm        107

ភ្នំពេញ ៖ ដើម្បីរួមគ្នាលើកកម្ពស់ការថែរក្សាប្រពៃណី ទំនៀម ទម្លាប់ កេរមរតកដូនតា និង ផលិតផលវប្បធម៌ខ្មែរ

ក្រសួងវប្បធម៌និងវិចិត្រសិល្បះនៅថ្ងៃនេះបើកការតាំង ពិព័រណ៍សិប្បកម្មខ្មែរ អមនៃពិធីរាត្រីសមោសរក្រោម ប្រធានបទ “សំពត់បត់ខ្មែរ” ដោយបើកជូនសាធារណជនចូលទស្សនាដោយសេរីចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នេះរហូតដល់ថ្ងៃទី ៣ ខែមីនាតទៅចាប់ពីម៉ោង៩ ព្រឹករហូត ដល់ម៉ោង៦ ល្ងាច នៅសាល សន្និសីទចតុម្មុខ, រាជធានីភ្នំពេញ។

   លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹងថា ពិព័រណ៍សិប្បកម្មខ្មែរ ដែលបើកសម្ពោធក្នុងថ្ងៃនេះ គឺជាពិព័រណ៍លើកដំបូងដែលរៀបចំឡើងក្រោយវិបត្តិកូវីដ-១៩។ 

 កម្មវិធីនេះរៀបចំ ឡើងក្នុងគោលបំណងបង្កើតឱកាសជូនសិប្បករក្នុងស្រុកផ្សព្វផ្សាយនូវស្នាដៃផលិតផលរបស់ខ្លួនព្រមទាំងពង្រីកទំនាក់ទំនងទីផ្សារ ជាពិសេសបង្កើតជាវេទិកាមិត្តភាពមួយដែលសិប្បករខ្មែរនិងអតិថិជនអាចស្វែង យល់និងទទួលចំណេះដឹងទូទៅអំពីសិប្បកម្មប្រពៃណីខ្មែរ។ លោកបន្តថា ចំពោះការរៀបចំទូទៅនៃពិព័រណ៍នេះគឺជាគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំក្រសួងដែលមានអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ជាសេនាធិការ ដែលយកចិត្តទុកដាក់គាំទ្រនិងបើកឱកាសទូលាយដល់បណ្តាសិប្បករនិងសហគមន៍សិប្បកម្មផ្សេងៗតាំងបង្ហាញស្នាដៃ និងផលិតផលសិប្បកម្មខ្លួនជូនសាធារណជនទស្សនា និងស្វែងយល់។ដោយសិប្បករនិងសហគមន៍សិប្បកម្មចូលរួមតាំងបង្ហាញសរុបមានចំនួន១៦ ស្តង់មកពីរាជធានីភ្នំពេញ និង ខេត្តចំនួន៨ គឺកំពង់ចាមបាត់ដំបង តាកែវសៀមរាប កណ្តាលពោធិសាត់ រតនគិរី និងបន្ទាយមានជ័យ។ ចំពោះផលិតផលផ្សេងៗដែលយកមកដាក់តាំងបង្ហាញក្នុងឱកាសនេះ គណៈកម្មការរៀបចំពិព័រណ៍ ផ្តល់ជូននូវទីតាំងសម្រាប់តាំងបង្ហាញទាំង៣ថ្ងៃ ដោយពុំគិតកម្រៃឡើយ។ ចំណែកឯផលិតផលដែលតាំងបង្ហាញសុទ្ធសឹងជាផលិត ផលសិប្បកម្មផលិតក្នុងស្រុកដែលធ្វើដោយដៃរួមមាន ហូល ផាមួង ហូលពិតាន ក្រមា ក្រណាត់ក្រនៀវ គ្រឿងអលង្ការខ្មែរ តម្បាញខ្សែដៃ ឌុក ស្មាច់ ចម្លាក់ថ្ម ចម្លាក់ឈើ ចម្លាក់ស្បែក សិប្បកម្មច្នៃពីដូង ពីស្លឹកត្នោត ស្ងួនផ្ទាំង និង ចចូត ជាដើម។ 

    ថ្លែងបើកពិពរណ៌នេះ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា ក្រសួងវប្បធម៌ តែងស្វាគមន៍ចំពោះការចូលរួមពីគ្រប់មជ្ឈដ្ឋាន និង ទទួល ស្គាល់ពីសារៈសំខាន់នៃការចូលរួមរបស់អង្គការ សមាគម ផ្នែកឯកជន និងសហគមន៍ ក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន សំដៅរួមគ្នាលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ ដោយជំរុញលើកទឹកចិត្តឲ្យមាន ការបង្កើតផលិតផលវប្បធម៌ថ្មីៗ លើកកម្ពស់ ឧស្សាហ កម្មវប្បធម៌និងច្នៃប្រតិដ្ឋ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម និងភ្ញៀវ ទេសចរជាតិ អន្តរជាតិ។ មួយវិញ ទៀត ក្រសួងតែងគាំទ្រ និងលើកទឹកចិត្តឱ្យមានការរៀបចំព្រឹត្តិការណ៍វប្បធម៌ និងបង្កើតទីផ្សាវប្បធម៌ថ្មីៗថែមទៀត ដើម្បីទាញយកផលកម្រៃមកទ្រទ្រង់ជីវភាពរបស់សិល្បករ សិប្បករយើង ក៏ដូចជាដើម្បីរួមចំណែកលើកកម្ពស់តម្លៃសិល្បៈវប្បធម៌ និង កិត្យានុភាពជាតិ ស្របតាមទិសស្លោក កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌។

 លោកជំទាវបញ្ជាក់ថា ពិតណាស់ ព្រះរាជាណាចក្រកម្ពុជាយើង គឺជាទឹកដីសម្បូណ៌ទៅដោយមរតកវប្បធម៌ ទាំងរូបី និងអរូបី ដែលបុព្វបុរសដូនតាបានបន្សល់ទុកមកជាច្រើនជំនាន់ ដែលក្លាយជាដួងព្រលឹង និងជាអត្តសញ្ញាណដ៏រឹងមាំងរបស់ជាតិ។ ភាពសម្បូរបែបនៃមរតកវប្បធម៌ខ្មែរទាំងនេះ គឺជាធនធានជាតិដ៏មានតម្លៃ និងជាសក្តានុពលដ៏សំខាន់មួយក្នុងការរួម ចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាពិសេសតាមរយៈការទាក់ទាញចំណូលពីវិស័យទេស ចរណ៍។ ដើម្បីឈានទៅសម្រេចបានគោលដៅខាងលើនេះ យើងត្រូវបន្តចូលរួមទាំងអស់គ្នា ក្នុងការលើកស្ទួយសិល្បៈវប្បធម៌ជាតិ និងជួយពង្រឹងតួនាទីវប្បធម៌ក្នុងការ អភិវឌ្ឍប្រទេស ដោយលើកកម្ពស់ការប្រើប្រាស់ និងការផ្សព្វផ្សាយផលិតផលវប្បធម៌ជាតិឱ្យបានទូលំទូលាយ។

  លោកជំទាវបន្តថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនេះ យើងក៏ជួបបញ្ហាប្រឈមមួយចំនួនក្នុងការថែរក្សា ការពារ ជាពិសេស មរតកវប្បធម៌អរូបី ដូចជា ចំណេះដឹង បច្ចេក ទេស និងជំនាញ ប្រពៃណី បើមិនបានធ្វើការផ្ទេរចំណេះ ដឹងទាំងនោះទៅអ្នកបន្តវេន និងមិនបានសិក្សា ចងក្រងទុកជាឯកសារនោះទេ។ ដូច្នេះហើយ ក្នុងឆ្នាំ២០២៤នេះ ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បានចាប់ផ្ដើមបើកវគ្គបណ្តុះបណ្តាលជំនាញដូនតា ដែលជាកម្មវិធីគោលនយោ បាយអាទិភាពមួយនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១របស់រាជរដ្ឋាភិបាល សម្រាប់យុវជន ពិសេសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ដើម្បីទទួលបាននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ក្នុងគោលបំណងធានាឱ្យបាននូវការ ផ្ទេរចំណេះដឹងនិងជំនាញប្រពៃណី ពិសេសជំនាញ សិប្បកម្ម និងសិល្បៈដល់យុវជនជំនាន់ក្រោយ។ដូច្នេះ ព្រឹត្តិការណ៍ពិព័រណ៍សិប្បកម្មខ្មែរនាពេលនេះ មិនត្រឹមតែជាការបង្ហាញអំពីផលិតផលសិល្បៈសិប្បកម្មខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារៈសំខាន់ចូលរួមចំណែកថែរក្សា និងលើកតម្លៃសិល្បៈវប្បធម៌ខ្មែរយើងផងដែរ។ ម៉្យាងទៀត ការរៀបចំព្រឹត្តិការណ៍នេះ ក៏អាចជួយបំផុសនិងដាស់ស្មារតីដល់យុវជនដែលជាអ្នកបន្តវេន ឱ្យបានឃើញ និងយល់ដឹងកាន់តែច្បាស់ថែមទៀតអំពីលក្ខណៈពិសេស និងភាពសម្បូរបែបនៃសិល្បៈវប្បធម៌ខ្មែរ ដែលនេះគឺជាវិធីដ៏មាន ប្រសិទ្ធភាពមួយ ក្នុងការផ្សព្វផ្សាយបញ្ជៀបការយល់ដឹង បណ្តុះស្មារតីឱ្យចេះស្រឡាញ់ និងជំរុញការចូលរួមរបស់យុវជន ក្នុងសកម្មភាពអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិឱ្យបានគង់វង្ស និងរីកចម្រើន នាពេលអនាគត៕  អត្ថបទ ៖ ភារម្យ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm