
អាជ្ញាធរ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប៉ាណាម៉ា បានរឹបអូសគ្រឿងញៀនខុសច្បាប់ចំនួន ៥ តោននៅតំបន់ការ៉ាអ៊ីប នៅលើទូក ឆ្ពោះទៅកាន់ប្រទេសអេស្បាញ ដែលក្លាយជាការរឹបអូសធំបំផុតនៃសារធាតុខុសច្បាប់នៅក្នុងទូរទំនិញមួយ ។
កញ្ចប់គ្រឿងញៀន ត្រូវបានរកឃើញនៅក្នុងកំពង់ផែColon តំបន់ការ៉ាអ៊ីប នៅខាងក្នុងទំនិញផ្លែចេក។ ទូកនេះ បានចេញដំណើរពីទីក្រុងហ្គាយ៉ាហ្គីល(Guayaquil) ប្រទេសអេក្វាឌ័រ ហើយកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអេស្ប៉ាញ។
រហូតមកដល់ពេលនេះ ក្នុងឆ្នាំ២០២៤ អាជ្ញាធរប្រទេសប៉ាណាម៉ា បានរឹបអូសគ្រឿងញៀន ១៩តោន ហើយ កាលពីឆ្នាំមុន ប្រទេសនេះរឹបអូសបានគ្រឿងញៀនចំនួន ១១៩ តោន ដែលភាគច្រើនជាកូកាអ៊ីន។