
ប្រភពនិងមន្ត្រីសហរដ្ឋអាមេរិកដែលដឹងពីវិធានការនេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា ផែនការរបស់អ៊ីស្រាអែលក្នុងការបន្ថែមផ្ទះរាប់ពាន់ខ្នងទៅការតាំងទីលំនៅនៅតំបន់វេសបែង (West Bank) បានប្រកាសកាលពីសប្តាហ៍មុន គឺជាការជំរុញចុងក្រោយដែលរដ្ឋបាលលោកបៃដិន ត្រូវការ ដើម្បីប្រកាសថាពួកគេ «មិនអនុលោមតាមច្បាប់អន្តរជាតិ»។
ជាជាងការដាក់ចេញនូវគោលនយោបាយដែលបានរៀបចំដោយប្រុងប្រយ័ត្ននៅក្នុងទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បានធ្វើការច្រានចោលក្នុងការឆ្លើយតបទៅនឹងសំណួរនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងរដ្ឋធានីប៊ុយណូស៊ែរ(Buenos Aires) ប្រទេសអាហ្សង់ទីន។
លោកប៊ីនខិន បានប្រាប់អ្នកយកព័ត៌មានថា៖«វាជាគោលនយោបាយរបស់សហរដ្ឋអាមេរិកជាយូរមកហើយ ក្រោមការគ្រប់គ្រងរបស់គណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យដូចគ្នា ដែលការតាំងទីលំនៅថ្មីគឺប្រឆាំងនឹងគោលបំណងក្នុងការឈានដល់សន្តិភាពយូរអង្វែង»។
«ពួកគេ ក៏មិនស្របនឹងច្បាប់អន្តរជាតិដែរ»។
ការផ្លាស់ប្តូរគោលនយោបាយ មានរយៈពេលយូរក្នុងការធ្វើបែបនេះ ប៉ុន្តែការសម្រេចចិត្តចុងក្រោយ បានកើតឡើងរយៈពេលប៉ុន្មានម៉ោង ធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល និងចោទជាសំណួរអំពីមូលហេតុដែលពេលនេះ ត្រូវបានជ្រើសរើសឲ្យត្រឡប់ទៅអ្វីដែលជាជំហររបស់សហរដ្ឋអាមេរិកអស់រយៈពេល៤ទសវត្សរ៍ រហូតដល់វាត្រូវបានផ្លាស់ប្តូរដោយរដ្ឋបាលមុនរបស់លោក ដូណាល់ត្រាំ។