
ទីភ្នាក់ងារសារព័ត៌មាន RIA បានធ្វើសេចក្ដីរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីសិទ្ធិមនុស្សរុស្ស៊ី លោកស្រី Tatyana Moskalkova ដែលបាននិយាយនៅថ្ងៃសុក្រ (ទី១ ខែមីនា) នេះថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជារួចហើយ ក្នុងការប្រគល់សពជនរងគ្រោះនៃឧបទ្ទវហេតុធ្លាក់យន្តហោះយោធា កាលពីខែមករាដល់អ៊ុយក្រែន។
ទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុងគីវថា បានបាញ់ទម្លាក់យន្តហោះ Ilyushin Il-76 នៅក្នុងតំបន់ Belgorod របស់រុស្ស៊ី ដោយបានសម្លាប់មនុស្ស ៧៤នាក់នៅលើយន្តហោះ ក្នុងនោះរួមទាំងទាហានឈ្លើយសឹកអ៊ុយក្រែន ៦៥នាក់ដែលកំពុងធ្វើដំណើរទៅ អំឡុងមានការដោះដូរជាមួយអ្នកទោសសង្គ្រាមរុស្ស៊ី។ តែប្រទេសនវមិនបានបង្ហាញភស្តុតាងអ្វីឡើយ ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ខ្លួននោះ។
ចំណែកភាគីអ៊ុយក្រែនទាំងបានបញ្ជាក់អះអាង និងបដិសេធថា ខ្លួនមិនបានបាញ់ទម្លាក់យន្តហោះនោះទេ ហើយបានជំទាស់នឹងរបាយការណ៍របស់ក្រុងមូស្គូអំពីអ្នកជិះនៅលើយន្តហោះ និងអ្វីដែលបានកើតឡើង។ លោកស្រី Moskalkova បាននិយាយថា លោកស្រីកំពុងទាក់ទងជាមួយមន្ត្រីអ៊ុយក្រែនទាក់ទងនឹងបញ្ហាសពនេះ៕