
អគ្គិភ័យមួយដែលបានឆេះបំផ្លាញអគារមួយកំពស់៦ជាន់ ក្នុងរដ្ឋធានីដាកា (Dhaka) ប្រទេសបង់ក្លាដែសនោះ បានបណ្តាលឲ្យមនុស្ស៤៣នាក់ ស្លាប់ កាលពីព្រហស្បតិ៍ម្សិលមិញ។
ក្រុមពន្លត់អគ្គិភ័យនិយាយថា អគ្គិភ័យបានចាប់ផ្ដើមឆាបឆេះ នៅក្នុងភោជ្ជនីយដ្ឋានប៊ើរីយ៉ានី (biryani) ដ៏មានប្រជាប្រិយមួយនៅផ្លូវក្រុង បៃលី (Bailey) និងបានឆេះរាលដាលយ៉ាងឆាប់ទៅជាន់ផ្សេងទៀត។
អ្នកនៅរស់រានមានជីវិតម្នាក់ឈ្មោះម៉ូហាម៉ាត់ អាល់តាហ្វ (Mahammad Altaf) បានរៀបរាប់ពីភាពច្របូកច្របល់។
នៅពេលអគ្គីភ័យបានឆាបឆេះផ្នែកខាងមុខ និងបានធ្វើអោយបែកកញ្ចក់នោះ អ្នកគិតលុយ និងអ្នកផ្តល់សេវាកម្មបាននាំគ្នារត់ចេញ។ ប៉ុន្ដែក្នុងចំណោមពួកគេទាំងនោះ មានពីរនាក់បានស្លាប់ពេលក្រោយមក។ លោកកនិយាយថា លោកបានទៅក្នុងផ្ទះបាយ និងបានបំបែកកញ្ចក់បង្អួច ហើយបានលោតចេញដើម្បីជួយខ្លួនឯង។
ក្រុមអាជ្ញាធរនិយាយថា គេបានចំណាយពេល២ម៉ោង និងប្រើប្រាស់រថយន្ដអគ្គិភ័យ១៣គ្រឿង ដើម្បីពន្លត់ភ្លើងនេះទាំងស្រុង។
ទោះបីជាយ៉ាងណាក៏ដោយ ហេតុការណ៍នេះ គេនៅមិនទាន់ដឹងភ្លាមៗនៅឡើយទេ ហើយឧបទ្ទវហេតុនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕