
ក្រុមនគរបាលបានដើរល្បាតចាប់តាំងពីព្រឹកថ្ងៃសុក្រនេះ នៅខាងក្រៅព្រះវិហាSooth my Sorrows ជាទីដែលគេធ្វើពិធីលាមេបក្សប្រឆាំងរុស្ស៊ី អាឡិចស៊ី ណាវ៉ាល់នី(Alexei Navalny) ។
ពិធីសាសនាមួយត្រូវបានគេធ្វើឡើងសម្រាប់លោកណាវ៉ាល់នី ត្រូវនឹងម៉ោង១៤:០០ម៉ោងក្នុងស្រុក ក្នុងព្រះវិហារនិម្មិតរូបមាតា ក្នុងសង្កាត់ម៉ារីយីណូ(Maryino)ក្រុងមូស្គូជាទីដែលលោកណាវ៉ាល់នី ធ្លាប់រស់នៅ។
លោកណាវ៉ាល់នីបន្ទាប់មក នឹងត្រូវបញ្ចុះនៅកន្លែងបញ្ចុះសពបូរីសូវស្កយ (Borisovskoye)ចម្ងាយប្រមាណ២គីឡូម៉ែត្រកន្លះនៅត្រើយទន្លេម៉ូសវ៉ា(Moskva)៕