
អតីតនាយករដ្ឋមន្រ្តីកាណាដាលោក Brian Mulroney បានទទួលមរណភាពហើយនៅវ័យ ៨៤ឆ្នាំ ។
លោក Mulroney ទទួលបានការកេរ្តិ៍ឈ្មោះល្បីល្បាញសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលលោកមានជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំ ១៩៨៨ ប៉ុន្តែក្រោយមកកេរតំណែលរបស់លោក ត្រូវបានសាបរលាបវិញ ដោយសារតែមុខជំនួញមិនត្រឹមត្រូវរបស់លោកជាមួយក្រុមឈ្មួញអាវុធ ។
កូនស្រី Caroline របស់លោក បាននិយាយនៅលើបណ្តាញព័ត៌មានសង្គមថា លោក Mulroney បានស្លាប់ដោយស្ងប់ស្ងៀមពេលក្រុមគ្រួសារនៅជុំវិញ ។
ខណៈពេលនោះដែរ នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau និយាយថា លោកមានការសោកស្តាយជាខ្លាំង ចំពោះការបាត់បង់លោក Mulroney ៕